សញ្ញាព្រមាននៃជំងឺក្រឡាភ្លឺ ចំពោះស្ត្រីកំពុងមានគភ៌

0
1

ជំងឺក្រឡាភ្លើងជាទូទៅប៉ះពាល់ដល់ស្ត្រីមានគភ៌ចាប់ពី២០សប្តាហ៍ឡើងទៅ ហើយប្រសិនបើពុំមានការព្យបាលទេ អាចធ្វើឲ្យសុខភាពទាំងម្តាយ និងកូនត្រូវប្រឈមនឹងគ្រោះថ្នាក់។

វាអាចនាំឲ្យទារកកើតមិនគ្រប់ខែ ឬកូនក្នុងផ្ទៃមិនលូតលាស់ដូចអ្វីដែលយើងបានរំពឹងទុក។ តើស្ត្រីមានគភ៌អាចដឹងពីហានិភ័យនៃជំងឺក្រឡាភ្លើង ដោយរបៀបណា? ការចង្អុលបង្ហាញដំបូងនៃជំងឺក្រឡាភ្លើង ត្រូវបានដឹងតាមរយៈគ្រូពេទ្យ នៅពេលពួកគេធ្វើការពិនិត្យសុខភាពរបស់អ្នកដូចជា៖

១.សម្ពាធឈាមឡើងខ្ពស់

២.មានប្រូតេអ៊ីនច្រើនក្នុងទឹកនោម

៣.ហើមមុខ ដៃ និងកជើង

៤.ឈឺក្បាលខ្លាំង

៥.ភ្នែកព្រិសមើលមិនសូវច្បាស់

៦.ទារកក្នុងផ្ទៃមានសភាពតូចជាងធម្មតា

៧.បើធ្ងន់ធ្ងរអាចឈឺចាប់ក្នុងពោះផ្នែកខាងលើ និងក្រោមឆ្អឹងជំងឺផ្នែកខាងស្តាំ។

ជាពិសេសសម្រាប់ស្ត្រីតាំងគភ៌ដែលលើសទម្ងន់ មានជំងឺតម្រងនោម កើតជំងឺទឹកនោមផ្អែម ឬលើសឈាម អាចប្រឈមហានិភ័យជំងឺក្រឡាភ្លើងខ្ពស់បំផុត។

ដូច្នេះ ប្រសិនបើអ្នកត្រូវបានគ្រូពេទ្យពិនិត្យឃើញមានរោគសញ្ញានៃជំងឺក្រឡាភ្លើង គួរតែយកចិត្តទុកដាក់ចំពោះសុខភាពឲ្យបានខ្លាំងជាងមុន ឬណាត់ជួបគ្រូពេទ្យឲ្យបានញឹកញាប់ ដើម្បីប្រឹក្សាអំពីវិធីការពារកុំឲ្យមានគ្រោះថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here