បើសិនជាអ្នកចង់គេងលក់ស្រួល អ្នកពុំគួរលេងទូរស័ព្ទនៅពេលយប់នោះទេ ព្រោះការលេងទូរស័ព្ទមុនពេលចូលគេង១នាទី អាចធ្វើឲ្យអ្នកមានបញ្ហាគេងរហូតដល់១ម៉ោង។
ការសិក្សាមួយដែលបានធ្វើឡើងដោយអ្នកជំនាញនៅឯសាកលវិទ្យាល័យ California San Francisco សហរដ្ឋអាមេរិក បានរកឃើញថា ការលេងទូរស័ព្ទមុនពេលចូលគេង មានផលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងការគេង។ ទន្ទឹមនឹងនេះផងដែរ ការស្ទង់មតិទៅលើមនុស្សជាង ៦៥០នាក់ ជាមធ្យមមានការលេងទូរស័ព្ទ ៣,៧នាទី ក្នុងរយ:ពេលមួយម៉ោង។
អ្វីដែលគួរឲ្យកត់សម្គាល់នៃការស្រាវជ្រាវនេះ គឺគ្រាន់តែការលេងទូរស័ព្ទរយ:ពេល១នាទី បង្កឲ្យមានបញ្ហាគេងរហូតដល់ទៅ១ម៉ោង នេះដោយសារតែបន្លឺចេញពីអេក្រង់ទូរស័ព្ទបញ្ចូនទៅកាន់ខួរក្បាល ទើបខួរក្បាលយល់ច្រឡំថា មិនទាន់ដល់ពេលសម្រាកឡើយ។
អ្នកជំនាញបានយល់ស្របថា ដើម្បីជៀសវាងកើតមានបញ្ហាគេងមិនលក់ អ្នកគួរតែឈប់ប្រើទូរស័ព្ទរយ:ពេល១ ទៅ២ម៉ោង មុនពេលចូលគេង។
និយាយរួម ការគេងបានគ្រប់គ្រាន់ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់សុខភាព ហេតុនេះអ្នកគួរតែបោះបង់ទម្លាប់លេងទូរស័ព្ទមុនពេលចូលគេងចោលទៅ៕