ដើម្បីកម្ចាត់ភាពរមាស់ រួមទាំងចង់សម្អាតអាចម៍ត្រចៀកផងនោះ មនុស្សជាច្រើនចូលចិត្តប្រើសំឡីត្បាល់ត្រចៀក ប៉ុន្តែប្រសិនបើការមិនបានប្រុងប្រយ័ត្ន វាអាចបណ្តោលឲ្យមានបញ្ហាត្រចៀកធ្ងន់ធ្ងរ។
យោងតាមការចេញផ្សាយក្នុងគេហទំព័រ healthyfoodvision បានបង្ហាញថា ក្នុងករណីដែលអ្នកប្រើសំឡីរុកចូលជ្រៅពេក វាអាចបណ្តោលឲ្យរហែកក្រដាសត្រៀក អាចម៍ត្រចៀករំកិលចូលក្នុងកាន់តែជ្រៅ ស្ទះរន្ធត្រចៀក ហើយអ្នកត្រូវប្រឈមនឹងបញ្ហាស្តាប់លែងលឺថែមទៀត។
ហេតុនេះ ដើម្បីសម្អាតត្រចៀកកុំអោយមានផលប៉ះពាល់គួរអនុវត្តដូចខាងក្រោម៖
១.សំឡីត្បាល់ត្រចៀក គួរប្រើសម្អាតតែទងត្រចៀក និងជុំវិញរន្ធត្រចៀកបានហើយ។
២.នៅពេលត្បាល់ត្រចៀកមិនគួររុកសំឡីចូលជ្រៅឲ្យផុតរន្ធត្រចៀកឡើយ។
៣.ចំពោះក្មេងៗវិញ គួរតែប្រើប្រភេទសំឡីត្បាល់ត្រចៀកដែលក្រាស់ ដើម្បីការពារការជាប់នៅក្នុងរន្ធត្រចៀក។
៤.ចុងក្រោយ ប្រសិនបើអាចម៍ត្រចៀរបស់អ្នកច្រើនពេកពិបាកយកចេញ ត្រូវទៅជួបគ្រូពេទ្យ។
ក្រៅពីនេះ ដើម្បីការពារកុំឲ្យអាចម៍ត្រចៀកកើតឡើងលឿនពេក រាល់ពេលងូតទឹករួច អ្នកត្រូវសម្ងូតត្រចៀកឲ្យស្ងួតភ្លាមៗ ព្រោះទឹកអាចទៅបំប៉ោងអាចម៍ត្រចៀកឲ្យកាន់តែធំ៕