គន្លឹះសំខាន់ៗ៧យ៉ាង ជួយការពារកុមារមិនឲ្យឆ្លងជំងឺផ្លូវដង្ហើម

0
2

នៅពេលអាកាសធាតុមានការប្រែប្រួល ឬរដូវរងាចូលមកដល់ កុមារភាគច្រើនជួបប្រទេះបញ្ហាឆ្លងមេរោគផ្លូវដង្ហើម ហើយប្រសិនបើមិនមានការការពារ និងព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចប្រែក្លាយទៅជារលាករលាកសួត ឬរលាកទងសួតធ្ងន់ធ្ងរ។

ដូច្នេះ អ្នកជំនាញបានបង្ហាញដំបូលន្មានល្អៗមួយចំនួន ដែលអាចជួយការពារការឆ្លងជំងឺផ្លូវដង្ហើមមកលើកុមារ តាមរយៈការពង្រឹងប្រព័ន្ធភាពស៊ាំ។

១.បំបៅដោះកូនតាំងពីកើតមកភ្លាម រហូតដល់ពួកគេអាយុ ២ឆ្នាំ។

២.ជុំរុញឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន រួមទាំងបន្លែ និងផ្លែឈើផងដែរ។

៣.នាំកុមារទៅចាក់វ៉ាក់សាំងឲ្យបានពេញលេញ ទៅតាមកម្មវិធីរបស់ស្រសួងសុខាភិបាល។

៤.ជៀសវាងកុំឲ្យកុមារបរិភោគអាហារត្រជាក់ៗ ដូចជាការ៉េមជាដើម។

៥.ហាមជក់បារី ដើម្បីឲ្យក្នុងផ្ទះមានខ្យល់ឱកាសចេញចូលបានល្អ។ ជាពិសេសក្នុងរដូវរងាគួររក្សាសីតុណ្ហភាពចន្លោះពី ៥០ ទៅ ៦០អង្សាសេ ដោយប្រើម៉ាស៊ីនកំដៅ។

៦.ណែនាំកុមារកុំឲ្យកុមារទៅលេងកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើនកុះករនៅរដូវឆ្លងជំងឺ។

៧.ត្រូវឲ្យកុមារពាក់ម៉ាស់ ពេលទាក់ទងជាមួយនឹងក្មេងដែលមានជំងឺផ្តាសាយហៀរសំបោរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here