ដោយសារតែសំពាធការងារ និងកត្តាស្ថានភាពរស់ប្រចាំថ្ងៃ អាចធ្វើឲ្យមនុស្សជាច្រើនត្រូវប្រឈមនឹងបញ្ហាស្ត្រេស។ វាជារឿងធម្មតាទេ សម្រាប់មនុស្សដែលមានបញ្ហាស្ត្រេសក្នុងរយ:ពេលមួយដ៏ខ្លី តែបើយើងមិនឆាប់ដោះស្រាយ វានឹងបង្កទៅជាជំងឺបាក់ទឹកចិត្ត ថប់អារម្មណ៍ គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងក្អួតចង្អោរជាដើម។
មានវិធីសាស្ត្រជាច្រើនសម្រាប់បំបាត់បញ្ហាស្ត្រេស ដូចជាធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ឧស្សាហ៍ដើរលេងជាមួយមិត្តភក្តិ ធ្វើយូហ្គា ឬម៉ាស្សាជាដើម។ ប៉ុន្តែនៅមានវិធីសាស្រ្តរបស់ជប៉ុនមួយបែបទៀតអាចបំបាត់ស្ត្រេសក្នុងរយ:ពេល៥នាទីប៉ុណ្ណោះ គឺការម៉ាស្សាម្រាម។
ដំបូងយកដៃស្តាំ ទៅក្តាប់ម្រាមដៃខាងឆ្វេងណាមួយឲ្យណែនរហូតដល់អ្នកមានអារម្មណ៍ដឹងថា មានជីបចរលោតនៅម្រាមដៃនោះ។ ធ្វើបែបនេះឲ្យបានគ្រប់ម្រាមដៃ ហើយប្តូរយកដៃឆ្វេងទៅក្តាប់ដៃស្តាំម្តងវិញ។
ប្រសិនបើលោកអ្នកអនុវត្តដូចវិធីខាងលើនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន៖
១.មេដៃ ជួយបំបាត់ការព្រួយបារម្ភ និងការថប់អារម្មណ៍
២.ចង្អុលដៃ ជួយប្រឆាំងនឹងភាពភ័យខ្លាចរបស់អ្នក
៣.ដៃកណ្តាល ជួយគ្រប់គ្រងកំហឹងខ្លួនឯង
៤.ដៃនាង ជួយបំបាត់ភាពស្រងេះស្រងោច និងជំងឺបាក់ទឹកចិត្ត
៥.ដៃកូន ជួយបន្ថយភាពតានតឹង បង្កើនភាពសុទិដ្ឋិនិយម និងការជឿជាក់លើខ្លួនឯង៕