អំបិលត្រូវបានគេប្រើប្រាស់ជាប្រចាំថ្ងៃ ដើម្បីបង្កើនរសជាតិរបស់ម្ហូបអាហារ ប៉ុន្តែមនុស្សមួយចំនួនធំមិនបានដឹងថា អំបិលអាចដោះស្រាយបញ្ហាសុខភាពបានច្រើនយ៉ាងនោះទេ សូម្បីតែអ្នកមានបញ្ហាសក់ ឬបញ្ហាស្បែក ក៏អំបិលអាចជួយដោះស្រាយបានដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ពីការប្រើអំបិល៖
១. កម្ចាត់ប្រេងចេញពីស្បែកក្បាល
អ្នកគ្រាន់តែបន្ថែមអំបិល ២ ទៅ ៣ស្លាបព្រាបាយទៅក្នុងសាប៊ូកក់សក់មួយដប រួចកូរឲ្យរលាយ។ នៅពេលដែលអ្នកកក់សក់ជាតិប្រេងនៅលើសក់ ឬស្បែកក្បាលនឹងត្រូវបានកម្ចាត់ចោលអស់។
២. សម្អាតរាងកាយ
ប្រើអំបិល២ស្លាបព្រាបាយ លាយជាមួយនឹងប្រេងដូងកន្លះពែង ប្រើសម្រាប់ដុសខ្លួនពេលងូតទឹក វានឹងជួយជម្រះបាក់តេរី ព្រមទាំងជួយឲ្យស្បែកស្រស់ថ្លា។
៣.កាត់បន្ថយអាការឈឺចាប់ពេលត្រូវរបួស
អំបិលអាចកាត់បន្ថយការឈឺចាប់ក្នុងរយ:ពេលដ៏ខ្លីនៅពេលដែលអ្នកអនុវត្តនៅលើមុខរបួស ហើយវាអាចជួយឲ្យរបួសឆាប់ជាថែមទៀត។ អ្នកគ្រានតែបន្ថែម អំបិល២ស្លាបព្រាកាហ្វេទៅក្នុងទឹកស្អាតមួយកែវ បន្ទាប់មកលាងសម្អាតនៅលើមុខរបួសតែម្តង។
៤.ព្យាបាលបញ្ហាឈឺក្បាល
ក្នុងករណីដែលអ្នកមានអាការឈឺក្បាល គួរតែបន្ថែមអំបិលមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ រួចទទួលទានទាំងអស់។ ធ្វើបែបនេះ អាចព្យាបាលអាការឈឺក្បាលក្នុងរយពេលតិចជាង ១៥នាទី។
ទោះជាយ៉ាងណាល៏ដោយ សម្រាប់អ្នកដែលកំពុងតែមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ គួរតែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អំបិល៕