ទោះជាអ្នកសម្រាលដោយធម្មជាតិ ឬវិធីវះកាត់ក៏ដោយ ហេតុអ្វីគ្រូពេទ្យតែងតែដាក់ទារកនៅលើដើមត្រូវម្តាយ? បើវាគ្មានប្រយោជន៍ក៏ក្រុមគ្រូពេទ្យមិនអនុវត្តដែរ។ តាមការស្រាវជ្រាវជាង ៤០ឆ្នាំបានបង្ហាញថា ការដាក់ទារកឲ្យគេងនៅលើដើមទ្រូងម្តាយក្រោយពេលកើតមកភ្លាម មិនត្រឹមតែបង្កើនទំនាក់ទំនងល្អ និងផ្តល់ភាពកក់ក្តៅដល់ទារកនោះទេ វានៅផ្តល់អត្ថប្រយោន៍ជាច្រើនទៀតចំពោះការអភិវឌ្ឍរបស់ទារក។
- ពន្លឿនដល់ការអភិវឌ្ឍខួរក្បាល
- ទារកមានអារម្មណ៍ល្អ ស្ងប់ស្ងាត់ កាត់បន្ថយការយំ និងស្ត្រេស
- សីតុណ្ហភាពរាងកាយរបស់ទារកអាចរក្សាតុល្យភាពបានល្អ
- ធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការគេង
- ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យមានភាពរឹងមាំ
- រំញោចដល់ការរំលាយអាហារ និងឡើងទម្ងន់
- ជំរុញឲ្យទារកចង់បៅដោះដោយខ្លួនឯង
ដោយសារតែអត្ថប្រយោជន៍មិនគួរឲ្យជឿទាំងអស់នេះហើយ ទើបគ្រូពេទ្យនៅទូទាំងពិភពលោកតែងតែយកទារកដាក់លើដើមទ្រូងម្តាយភ្លាមបន្ទាប់ពីកើតមក៕