មនុស្សស្រីភាគច្រើន តែងតែមានអារម្មណ៍មិនពេញចិត្ត ឬឆ្ងល់ថាហេតុអ្វីសុដន់ខ្លួនឯង មានទំហំតូចម្ខាងធំម្ខាង។ តាមការពិត មនុស្សស្រីទាំងអស់ មិនមានសុដន់ល្អឥតខ្ចោះ ហើយទំហំមិនប៉ុនគ្នាទាំងសងខាងនោះទេ។ បើយោងតាមសំដីរបស់លោកវេជ្ជបណ្ឌិតខាងផ្នែកវះកាត់កែសម្ភស្សបានបញ្ជាក់ថា មនុស្សស្រីទាំងអស់គ្មាននរណាម្នាក់ដែលមានសុដន់ប៉ុនគ្នាទាំងសងខាង ១០០ភាគរយនោះទេ។
អ្នកជំនាញបានបន្តថា វាជារឿងធម្មតានោះទេ ដែលអាវ:យវ:របស់មនុស្សមានភាពខុសគ្នា ព្រោះកោសិកាដែលត្រូវរីកលូតលាស់ក្នុងសុដន់ ភ្នែក ត្រចៀក ដៃ ឬជើង ជាដើម មិនអាចមានបរិមាណស្មើគ្នា ១០០ភាគរយបានទេ។
រីឯហេតុផលមួយទៀតសម្រាប់ស្ត្រីដែលមានកូនត្រូវបំបៅដោះ ក៏ធ្វើឲ្យទំហំសុដន់របស់គាត់មានភាពខុសគ្នាដែរ៕