ទឹកអំពៅ ជាភេសជ្ជ:ដែលមានភាពពេញនិយមខ្លាំងបំផុតនារដូវក្តៅ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់។ ក្រៅពីមានរស់ជាតិផ្អែមគួរឲ្យចង់ទទួលទាន ទឹកអំពៅ ក៏ជាផលិតផលធម្មជាតិសម្រាប់ថែរក្សាសម្រស់យ៉ាងពូកែសក័សិទ្ធផងដែរ។ ជាពិសេស ប្រសិនបើអ្នកលាយទឹកអំពៅជាមួយនឹងវត្ថុធាតុដើមមួយចំនួនទៀត គឺកាន់តែមានប្រសិទ្ធភាព។
ទឹកអំពៅ និងទឹកឃ្មុំ
ទឹកអំពៅ លាយជាមួយទឹកឃ្មុំក្នុងបរិមាណស្មើគ្នា រួចលាបនៅលើផ្ទៃរយ:ពេល១៥នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។ វាអាចកែប្រែស្បែកស្ងួតទៅជាទន់ល្មើយ និងមានសំណើមគួរឲ្យចង់ស្ទៀបអង្អែល។
ទឹកអំពៅ និងល្ហុងទុំ
ទឹកអំពៅកូនកែវ លាយមួយល្ហុងទុំមួយចំណិតឲ្យក្លាយជាល្បាយ រួចបិតឲ្យពេញផ្ទៃមុខ។ ធ្វើបែបនេះអាចជួយកម្ចាត់រោមលើផ្ទៃមុខបាន ព្រោះល្ហុងមានអង់ស៊ីមទៅបំផ្លាញឫសរោម ហើយមិនតែប៉ុណ្ណោះ វាក៏អាចជួយព្យាបាលបញ្ហាមុខខ្មៅស្រអាប់ផងដែរ។
ទឹកអំពៅ និងកាកកាហ្វេ
ទឹកអំពៅមួយកូនកែវ លាយជាមួយកាកកាហ្វេមួយស្លាបព្រា គឺជាថ្នាំដ៏ពូកែស័កសិទ្ធ ដែលអាចជួយឲ្យស្បែកមុខរបស់អ្នកក្មេងជាងវ័យ។
ទឹកអំពៅ និងទឹកផ្លែឈើផ្សេងៗ
ទឹកអំពៅមួយកូនកែវ លាយជាមួយនឹងទឹកក្រូចឆ្មារ ទឹកដូង ទឹកប៉ោម ឬទឹកទំពាំងបាយជូរមួយស្លាបព្រា អាចជួយឲ្យស្បែករបស់អ្នកស្រស់ស្អាត និងលុបបំបាត់ស្នាមជាំគ្មានសល់។
ក្នុងចំណោមវិធីទាំងប៉ុន្មាននៅខាងលើនេះ អ្នកអាចប្រើទៅតាមប្រភេទនៃបញ្ហាផ្ទៃមុខរបស់អ្នក ហើយក្នុងមួយសប្តាហ៍ត្រូវអនុវត្តឲ្យបានយ៉ាងហោចណាស់ ៣ដង ជារៀងរាល់ពេលល្ងាច៕