ហេតុអ្វីការសម្រាលត្រូវរងចាំរហូតដល់សប្តាហ៍ទី៣៩ ទើបល្អសម្រាប់ទារក?

0
1

នៅសហរដ្ឋអាមេរិក ការសម្រាលកូនមិនគ្រប់ខែនៅចន្លោះសប្តាហ៍ទី ៣៤ ទៅ ៣៦ មានប្រមាណជា ៧០ភាគរយ ហើយទារកទាំងនោះ ត្រូវប្រឈមនឹងអត្រាមរណភាពខ្ពស់។

អត្រាមរណភាពរបស់ទារកកើតមិនគ្រប់ខែ គឺខ្ពស់ជាងអត្រាមរណភាពទារកកើតក្នុងចន្លោះពី ៣៧ ទៅ ៤១សប្តាហ៍ រហូតដល់ទៅ៤ដង។ ផលវិបាកផ្នែកវេជ្ជសាស្ត្រដែលកើតមានចំពោះទារកកើតមិនគ្រប់ខែរួមមាន បញ្ហាទាក់ទងនឹងការស្តាប់ ការដកដង្ហម និងភ្នែក។

ទារកទាំងនោះក៏មានការកើតឡើងហានិភ័យនៃផលវិបាកពេញមួយជីវិតដូចជា ពិការខួរក្បាល បញ្ហាលូតលាស់ ជំងឺសួតរ៉ាំរ៉ៃ បញ្ហាក្រពះពោះវៀន ចក្ខុវិស័យ និងបាត់បង់ការស្តាប់។

ហេតុនេះហើយអ្នកជំនាញបានធ្វើការណែនាំឲ្យស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវតែប្រុងប្រយ័ត្នចំពោះហានិភ័យផ្សេងៗដែលបណ្តោលឲ្យកូនកើតមិនគ្រប់ខែ ជាពិសេសត្រូវណាត់ជួបគ្រូពេទ្យពិភាក្សាអំពីរបៀបថែទាំសុខភាពឲ្យបានច្បាស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here