កុំញ៉ាំអាហារទាំងនេះច្រើនពេកប្រុសៗ ប្រយ័ត្នខ្សោយផ្លូវភេទ!

0
1

ការទទួលទានអាហារបានត្រឹមត្រូវ មិនត្រឹមតែអាចជួយឲ្យបុរសមានសុខភាពល្អនោះទេ ដូម្បីតែសមត្ថិភាពផ្លូវភេទក៏ខ្លាំងដែរ។ ផ្ទុយទៅវិញប្រសិនបើពួកគេ ញ៉ាំអាហារមិនល្អច្រើនហួសប្រមាណជាប្រចាំនោះ ចំណង់ផ្លូវភេទរបស់បុរសនឹងចុះខ្សោយយ៉ាងខ្លាំង។ ជាពិសេសអាហារខាងក្រោមនេះ ប្រុសៗគួរតែប្រុងប្រយ័ត្នចំពោះអាហារខាងក្រោមនេះ៖

១.គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងអាចប៉ះពាល់អវិជ្ជមានដល់ជីវិតផ្លូវភេទ ព្រោះជាតិអាកុលនៅក្នុងស្រាមិនត្រឹមអាចកាត់បន្ថយចំណង់ផ្លូវភេទនោះទេ វាក៏អាធ្វើឲ្យអ្នកបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ព្រមទាំងអសុវត្ថិភាពចំពោះទំនាក់ទំនងស្នេហាផងដែរ។

២.សាច់អាំងនៅមានឈាម
បើទោះបីជាសាច់អាំងជាប់ឈាមផ្តល់នូវសារធាតុស័ង្កសី និងប្រូតេអ៊ីនសម្រាប់រាងកាយរបស់អ្នកក៏ដោយ អ្នកគួរតែចង់ចាំថា សាច់ប្រភេទនេះមានផ្ទុកសារធាតុខ្លាញ់ និងកូឡេស្តេរ៉ុលយ៉ាងច្រើន។ ការបរិភោគអាហារប្រភេទនេះច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ សម្ពាធឈាមឡើងខ្ពស់ និងជំងឺសរសៃឈាមបេះដូង។ នៅពេលដែលប្រព័ន្ធឈាមរត់ត្រូវបានរងនូវផលប៉ះពាល់ មុខងារសរីរាង្គបន្តរបស់អ្នកក៏រងផលប៉ះពាល់ខ្លាំងដូចគ្នាដែរ។

៣.អាហារសម្បូរខ្លាញ់
ដំឡូងបារាំងចៀន និងអាហារចម្អិនដោយប្រើខ្លាញ់ អាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃឈាមបេះដូង។ ប្រភេទនៃជាតិខ្លាញ់ទាំងនោះ អាចរាំងស្ទះដល់លំហូរឈាម ដោយសារតែជាតិខ្លាញ់ត្រូវតោងជាប់ទៅនឹងជញ្ជាំងសរសៃឈាម ហើយនាំឲ្យមានបញ្ហារឹងសរសៃឈាម។ ដូច្នេះការបរិភោគអាហារប្រភេទនេះ អាចធ្វើឲ្យលំហូរឈាមទទួលរងនូវផលប៉ះពាល់ ហើយចំណងផ្លូវភេទរបស់អ្នកក៏ត្រូវកាត់បន្ថយដូចគ្នា។

៤.ភេសជ្ជ:ប៉ូវកម្លាំង
ទោះបីជាភេសជ្ជ:ប៉ូវកម្លាំង មានការពេញនិយមសម្រាប់មនុស្សជាច្រើនក៏ដោយ ប៉ុន្តែថាមពលដែលងាយស្រូបធ្វើឲ្យហើមពោះ មិនស្រួលខ្លួន និងប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ក្រៅពីនេះ ភេសជ្ជ:ប៉ូវកម្លាងមាសភាគម្យ៉ាងដែលអាចកាត់បន្ថយអ័រម៉ូន Testosterone ព្រមទាំងអាចកាត់បន្ថយមេជីវិតឈ្មោលធ្វើឲ្យគ្មានកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here