អង្គការសុខភាពពិភពលោក WHO បានលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបប្រើប្រាស់ខ្ទឹមបារាំង នៅក្នុងករណីក្អក ផ្តាសាយ ការឆ្លងមេរោគ ឬរលាកទងសួត…ជាដើម។ ព្រោះខ្ទឹមបារាំង មានគុណសម្បត្តិប្រឆាំងនឹងការរលាក ជាថ្នាំអង់ទីប៊ីយ៉ូទិក សម្លាប់មេរោគ ប្រឆាំងអុកស៊ីតកម្ម បំផ្លាញរ៉ាឌីកាល់សេរី និងលើកកម្ពស់ដល់សុខភាពទូទៅ។
ថ្វីបើខ្ទឹមបារាំង ជាអាហារដែលមានតម្លៃថោក តែវាត្រូវបានគេប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យបាលជំងឺតាំងពីសម័យបុរាណមកម្ល៉េះ។ ជាពិសេស សម្រាប់មនុស្សដែលមានជំងឺដូចខាងក្រោម៖
១.ជំងឺក្អក
កាត់យកខ្ទឹមបារាំងមួយចំហៀង បន្ទាប់មកហាន់ឲ្យល្អិតលាយជាមួយនឹងស្ករត្នោត ១ស្លាបព្រាបាយ។ ទុករយ:ពេលមួយម៉ោង អ្នកអាចយកមកលាយជាមួយនឹងអាហារសម្រាប់បរិភោគពេញមួយថ្ងៃ អាការក្អកនឹងឆាប់ជាសះស្បើយ។
២.បញ្ចុះកម្តៅ
ហាន់ខ្ទឹមបារាំងមួយចំហៀង លាយប្រេងដូងមួយស្លាបព្រាបាយ រួចម៉ាស្សានៅលើជើងទាំងពីរឲ្យសព្វ។ វិធីនេះអាចកាត់បន្ថយជំងឺគ្រុនក្តៅយ៉ាងមានប្រសិទ្ធិភាព។
៣.ក្រហាយទ្រូង
ហាន់ខ្ទឹមបារាំងមួយចំហៀងចិញ្ច្រាំឲ្យល្អិត រួចជាមួយប្រេងដូងមួយស្លាបព្រាបាយ។ បន្ទាប់មកយកវត្ថុទាំងពីរនេះរុំនៅក្នុងកូនកន្សែងមួយ ហើយស្អំនៅលើដើមទ្រូងមួយសន្ទុះក្រោយ អ្នកនឹងធូរស្បើយ៕