ជំងឺមហារីក ត្រូវបានគេចាត់ទុកជាជំងឺដ៏កាចសាហាវបំផុត ព្រោះមេរោគរបស់វាអាចវិវត្តយ៉ាងឆាប់រហ័ស និងឆ្លងទៅគ្រប់សារពាង្គកាយរបស់អ្នកជំងឺទាំងអស់។ ដូច្នេះហើយអ្នកជំងឺអាចនឹងស្លាប់ ដោយសារជំងឺមហារីកទ្វារធំ បើនៅតែអៀនខ្មាស់អៀន ឬប្រងើយកន្តើយ នឹងរោគសញ្ញាទាំងនេះ។
១.ចលនាពោះវៀនខុសប្រក្រតី
២.ការបន្ទោបង់ខុសធម្មតា
៣.មានដុំរឹង ឬដុំពកនៅជុំវិញទា្វរធំ
៤.ហូរឈាមតាមរន្ធគូថ
៥.មានការឈឺចាប់ត្រង់ទ្វារធំ
៦.រមាស់ ឬក្រហាយទា្វរ
ប្រសិនបើរោគសញ្ញាណាមួយដូចខាងលើឧស្សាហ៍កើតមានឡើង អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីរកដំណោះស្រាយបានទាន់ពេលវេលា៕