កុំឲ្យកុមាររំលងអាហារពេលព្រឹកឲ្យសោះ វាជាប្រភពថាមពលខ្វះមិនបាន

0
2

អាហារពេលព្រឹក អាចផ្តល់នូវថាមពយ៉ាងហោចណាស់ ៣០ភាគរយ ប៉ុន្តែអ្នកម្តាយភាគច្រើនមិនបានផ្តល់ឲ្យកូនគ្រប់គ្រាន់ឡើយ ហើយបច្ចុប្បន្ននេះ សូម្បីតែមនុស្សគ្រប់វ័យជាច្រើនក៏ទទួលថាមពលពីអាហារពេលព្រឹកតិចជាងការផ្តល់អនុសាសន៍របស់អ្នកជំនាញដែរ។

ទម្លាប់ទទួលទានអាហារពេលព្រឹកជួបជុំជាមួយក្រុមគ្រួសារ មិនត្រឹមតែបង្កើនទំនាក់ទំនងល្អសម្រាប់កុមារនោះទេ វាអាចជួយកាត់បន្ថយហាភ័យលើសទម្ងន់ ហានិភ័យធាត់ និងហានិភ័យកង្វះអាហារូបត្ថម្ភ ចំពោះកុមារផងដែរ។ ប៉ុន្តែអាហារពេលព្រឹក ដែលអ្នកម្តាយគួរផ្តល់ឲ្យកូនត្រូវតែជ្រើសអាហារដែលមានផាសុខភាព និងមានជីវជាតិ។

ដូច្នេះអាហារពេលព្រឹក ដែលមានតុល្យភាពសម្រាប់កុមារ គឺមិនពិបាក ឬស្មុគស្មាញទេ គ្រាន់តែអ្នករួមបញ្ចូលសារធាតុចិញ្ចឹមសំខាន់ៗបួនមុខដូចជា ផ្លែបន្លែឈើ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ និងទឹកដោះគោ។ បន្លែផ្លែឈើ ជាប្រភពនៃវីតាមីនដ៏ល្អ សារធាតុរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន ដែលរាងកាយកុមារត្រូវការជាចាំបាច់។ ចំពោះប្រូតេអ៊ីន ផ្តល់ឲ្យរាងកាយនូវថាមពលដ៏សំខាន់។ ចំណែកឯគ្រាប់ធញ្ញជាតិ ផ្តល់នូវតម្រូវការថាមពលប្រចាំថ្ងៃរបស់កុមារពី ៥០ ទៅ ៦០ភាគរយ។

ទោះជាយ៉ាងណា អ្នកម្តាយគួរកំណត់ប្រភេទអាហារចៀន សាច់ចៀន ប៊ឺហ្គឺរ ក្នុងអាហារពេលព្រឹក ព្រោះវាមានផ្ទុកជាតិខ្លាញ់ខ្ពស់ដែលអាចបណ្តោលឲ្យកុមារបាត់បង់ថាមពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here