ការទទួលទានចំណីអាហារ ជាកត្តាចាំបាច់បំផុតសម្រាប់ការផលិតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៅឲ្យរាង្គកាយ។ រីឯការជ្រើសរើសចំណីអាហារមកបរិភោគឲ្យត្រូវទៅតាមតម្រូវការរបស់សារពាង្គកាយ គឺជាអ្វីដែលយើងត្រូវប្រុងប្រយ័ត្ន ព្រោះបើជ្រើសខុសអាចធ្វើឲ្យផលប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង។ ជាពិសេស បើមានជំងឺបេះដូង ឬជំងឺលើសឈាម ត្រូវតែជៀសវាងអាហារទាំងអស់នេះ៖
អាហារប្រៃពេក
អំបិល ជាសារធាតុដែលអាចរារាំងជាតិទឹកមិនឲ្យផ្គត់ផ្គង់ដល់សេរីរាង្គបានគ្រប់គ្រាន់ ដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ មានបញ្ហាបេះដូង តម្រនោម និងការគិតរបស់អ្នក។
អាហារផ្អែមពេក
ជាតិស្ករ មិនត្រឹមតែធ្វើឲ្យលោកអ្នកឡើងទម្ងន់ប៉ុណ្ណោះទេ វាក៏ជាសារធាតុ ដែលជំរុញឲ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ។
គ្រឿងស្រវឹង
តាមរយ:ការសិក្សាមួយនៅកូរ៉េខាងត្បូង បានរកឃើញថា ទោះជាទទួលទានគ្រឿងស្រវឹងក្នុងកម្រិតតិចតួចយ៉ាងណា ក៏អាចធ្វើឲ្យប៉ះពាល់ដល់សម្ពាធឈាមរបស់អ្នកជំងឺទាំងពីរប្រភេទនេះដែរ។
សាច់ក្រហម ឬសាច់មិនទាន់ឆ្អិន
សាច់ក្រហម ឬសាច់មិនទាន់ឆ្អិនល្អ មានជាតិខ្លាញ់អ៊ីដ្រូសែនខ្ពស់ ដែលអាចប៉ះពាល់ដល់សរសៃឈាមបេះដូង។
មីកញ្ចប់
មី១កញ្ចប់ មានជាតិខ្លាញ់១៤ក្រាម និង សូដ្យូម១៥៨០មីលីក្រាម ប្រសិនបើអ្នកជំងឺទទួលទានដូចបន្ថែមបន្ទក់ដល់ជំងឺកាន់តែខ្លាំង។
កាហ្វេ
ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលមានជំងឺបេះដូង និងជំងឺលើសឈាម មិនត្រូវទទួលទានកាហ្វេឡើយ ផ្ទុយទៅវិញអ្នកគួរតែទទួលទានតែបៃតងរាល់ថ្ងៃ៕