អាថ៌កំបាំងកម្ចាត់សង្វារលើសុដន់ ក្រោយដំណាក់កាលបំបៅដោះ

0
1

អំឡុងពេលមានផ្ទៃពោះ សុដន់របស់មនុស្សស្រីនឹងរីកធំជាងមុន ដោយសារតែការផលិតទឹកដោះសម្រាប់បំពេញតម្រូវការទារកដែលនឹងចាប់កំណើតនៅថ្ងៃមុខ។ ប៉ុន្តែបន្ទាប់ពីដំណាក់កាលបំបៅដោះកន្លងផុតទៅ សុដន់របស់អ្នកនឹងស្រកមកវិញ ហើយមានករណីខ្លះអាចបន្សល់ទុកស្នាមសង្វារថែមទៀត។

តែទោះជាយ៉ាងណា ស្នាមសង្វារទាំងនោះអាចរលប់ទៅវិញទាំងស្រុង ប្រសិនបើអ្នកប្រើប្រាស់រូបមន្តធម្មជាតិមួយនេះបានទៀងទាត់។

ធាតុផ្សំ៖

  • ប្រទាលកន្ទុយក្រពើកិនយកទឹក ២ស្លាបព្រា
  • រមៀតកិនជាម្សៅ ១ស្លាបព្រា
  • ប្រេងល្ហុងខ្ញែរ ១ស្លាបព្រា (អាចរកទិញនៅផ្សារទំនើបបាន)

របៀបអនុវត្ត៖
១.ចាក់ធាតុផ្សំទាំងអស់នៅក្នុងកូនចានមួយ ហើយកូររហូតទាល់តែក្លាយជាល្បាយតែមួយ។
២.បន្ទាប់លាបលើសុដន់របស់អ្នក (កន្លែងមានស្នាមសង្វារ) ហើយម៉ាស្សាឲ្យសព្វ។
៣.ទុកចោលប្រហែលជា ២០នាទី ទើបលាងជម្រះចេញជាមួយទឹកធម្មតា។
៤.សូមព្យាយាមអនុវត្តប្រចាំថ្ងៃ យ៉ាងហោចណាស់៣ខែ អ្នកនឹងទទួលបាលផលដូចបំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here