មុខសុទ្ធតែស្នាមអ៊ុជខ្មៅ ប្រើរូបមន្តមួយនេះនឹងប្រែជារលោងស្អាតក្នុងពេលដ៏ខ្លី

0
1

ទោះបីជាមានផលិតផលថែរក្សាសម្រស់ជាច្រើនលក់នៅលើទីផ្សារក៏ដោយ ក៏ប៉ុន្តែផលិតផលមួយចំនួនធំមានផ្ទុកសារធាតុគីមី អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបាន។

ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ក្រែមធម្មជាតិ ដែលផ្សំឡើងពីដំឡូងបារាំង និងត្រសក់វិញ មិនត្រឹមតែគ្មានផលប៉ះពាល់នោះទេ ស្បែកមុខរបស់អ្នកនឹងប្រែជាម៉ដ្ឋរលោង ហើយគ្មានស្នាមអុជខ្មៅ ក្នុងរយ:ពេលដ៏ខ្លី។

ធាតុផ្សំ៖

  • ដំឡូងបារាំង ១មើម (ចិតសំបកចេញឲ្យស្អាត)
  • ត្រសក់ ១កំណាត់

របៀបអនុវត្ត៖
១.យកដំឡូងបារាំង និងត្រសក់ កិនបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។

២.បន្ទាប់មកលាបល្បាយនេះ នៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វពេញផ្ទៃមុខ។

៣.បន្ទាប់មកទៀត អ្នកត្រូវទុករយ:ពេល ២៥នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។

សូមព្យាយាមអនុវត្តរូបមន្តនេះជារៀងរាល់ពេលល្ងាច លោកអ្នកនឹងចាប់ផ្តើមឃើញលទ្ធផលបណ្តើរៗក្នុងរយ:ពេល ៣យប់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here