តាមពិតមានមូលហេតុជាច្រើនណាស់ដែលបណ្តោលឲ្យកុមារពុលអាហារ ប៉ុន្តែមានមូលហេតុពីរយ៉ាងដែលកើតឡើងញឹកញាប់ជាងគេ គឺមកពីឪពុកម្តាយខ្វះចំណេះដឹងផ្នែកចំណីអាហារ និងបណ្តោលឲ្យកុមារញ៉ាំអ្វីផ្តេសផ្តាស។
ការពុលអាហារនេះមិនត្រឹមតែធ្វើឲ្យកុមារមិនស្រួលក្នុងខ្លួននោះទេ បើករណីធ្ងន់ធ្ងរក៏អាចបណ្តោលឲ្យកុមារស្លាប់បាន។ ដូច្នេះអ្នកត្រូវស្វែងយល់ពីរោគសញ្ញាពុលអាហារមួយចំនួនឲ្យបានច្បាស់ ដើម្បីអាចជួយសង្គ្រោះកូនបានទាន់ពេលវេលា។
រោគសញ្ញានៃការពុលអាហារ៖
- កុមារមានអាការឈឺពោះ ក្អួតចង្អោរ និងរាគ
- កុមារដកដង្ហើមញាប់ ហើយខ្លី បេះដូងដើរលឿន បបូរមាត់ពណ៌ស្វាយ
- កុមារអាចសន្លប់ ឬប្រកាច់ ញ័រដៃជើង ញាក់សាច់ដុំមុខ ទ្រូង ភ្លៅ ដៃ
- ក្នុងករណីធ្ងន់ធ្ងរកុមារអាចវៀចមុខវៀចមាត់បាន
វិធីការពារកុំឲ្យកុមារពុលអាហារ៖
- លាងដៃកុមារឲ្យស្អាតជាមួយសាប៊ូ មុននឹងចាប់កាន់ចំណី
- ទុកអាហារដែលនៅសល់ក្នុងទូរទឹកកកប្រសិនបើចាំបាច់
- អាហារត្រូវចម្អិនឲ្យបានឆ្អឹនត្រឹមត្រូវល្អ មុននឹងទទួលទាន
- កុំឲ្យកុមារបរិភោគ ឬផឹកភេសជ្ជៈអ្វីផ្តេសផ្តាស់ឲ្យសោះ
- កុំអោយកុមារទទួលទានអាហារសល់ដែលខូចគុណភាព ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះអាហារវេចខ្ចប់
ក្នុងករណីដែលកូនរបស់អ្នកពុលដោយបង្ហាញរោគសញ្ញាដូចខាងលើ កុំបង្អែរបង្អង់យូរត្រូវប្រញាប់នាំកូនទៅសង្គ្រាះបន្ទាន់នៅមន្ទីរពេទ្យភ្លាម៕