អន់ចិត្តនឹងខ្លួនឯងពេលឆ្លុះកញ្ចក់ឃើញបបូរមាត់មានពណ៌ខ្មៅមែនទេ? បបូរមាត់ពណ៌ខ្មៅ បង្កឡើងដោយសារតែការភ្លេចថែរក្សាបបូរមាត់ កត្តាហ្សែន ស្បែកបបូរមាត់ទន់ខ្សោយ ឬងាយប្រតិកម្មជាដើម។ ក៏ប៉ុន្តែពុំចាំបាច់ព្រួយទៀតឡើយ សុភាពនារីទាំងឡាយនឹងទទួលបានបានបបូរមាត់ពណ៌ស៊ីជម្ពូ តាមបែបធម្មជាតិ ដោយមិនចាំបាច់ប្រើផលិតផលគីមីអ្វីទាំងអស់។
របស់ដែលត្រូវការ៖
- ទឹកកក
- ទឹកផ្លែទទឹម
របៀបអនុវត្ត៖
១.យកទឹកកកមួយដុំ រុំនឹងកូនកន្សែងទន់ៗ ហើយម៉ាស្សាលើបបូរមាត់ថ្មមៗរាងជារង្វង់។
២. យកសំឡីទៅជ្រលក់ក្នុងទឹកផ្លែទទឹម ហើយលាបបបូររបស់អ្នកឲ្យសព្វ។
អនុវត្តតាមវិធីនេះ អ្នកនឹងទទួលបានផលអាស្រ័យទៅលើប្រភេទស្បែកបបូរមាត់ ស្តើង ឬក្រាស់៕