ឃើញ៥សញ្ញានេះហើយមិនអើពើទៀត ប្រយ័ត្នគ្រោះថ្នាក់ដោយសារជំងឺមហារីក

0
1

ថ្វើបើជំងឺមហារីក កាចសាហាវអាចឆក់យកជីវិតមនុស្សរាប់មិនអស់ក្នុងមួយឆ្នាំៗក៏ពិតមែន ប៉ុន្តែប្រសិនបើលោកអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា អាចធ្វើការព្យាបាលឲ្យជាសះស្បើយបាន។ ហេតុនេះការសម្គាល់រោគសញ្ញានៃជំងឺមហារីក ជាកត្តាដ៏ចាំបាច់ក្នុងការការពារជីវិតរបស់លោកអ្នក។

១.មានស្នាមអុជសៗ ក្នុងមាត់ និងអណ្តាត
ស្នាមអុជសៗ នៅក្នុងមាត់ និងអណ្តាត អាចជាសញ្ញាជំងឺមហារីកដំណាក់កាលដំបូង ដែលកើតឡើងដោយការរលាកស្បែកជាប្រចាំ ការជក់បារី និងការចុកថ្នាំ។ នៅពេលដែលលោកអ្នកមានរោគនេះ មានន័យថា កោសិកាឈាមរបស់អ្នកកំពុងចុះថយជាលំដាប់ហើយ។

២.ស្បែកមានការប្រែប្រួល
ប្រសិនបើប្រជ្រុយ របស់អ្នកធ្លាប់តែមានភាពធម្មតា បានប្រែប្រួលទ្រង់ទ្រាយ ទំហំ ឬពណ៌ មានន័យថា លោកអ្នកអាចមានជំងឺមហារីកស្បែក។ ម៉្យាងទៀត បើអ្នកមានអាការ:ជាំស្បែក ឡើងអុជក្រហម និងរោមមានការលូតលាស់ខុសធម្មតា ក៏ជាសញ្ញានៃជំងឺមហារីកដែរ។

៣.បញ្ហាបំពង់ក
ប្រសិនអ្នកមានអាការ: ស្អក ឈឺទ្រូង ក្អក និងពិបាកដកដង្ហើម ក្នុងរយ:ពេលច្រើនជាង ៣សប្តាហ៍ មានន័យថា លោកអ្នកអាចមានជំងឺមហារីកបំពង់អាហារ ក្រពះ និងបំពង់ក ឬអាចជាជំងឺធ្ងន់ធ្ងរដ៏ទៃទៀត។

៤.ស្នាមជាំខ្មៅមិនព្រមបាត់
ស្នាមជាំខ្មៅ ឬពងបែកមាត់ ដែលមិនព្រមជាសះស្បើយដោយខ្លួនឯងក្នុងរយ:ពេលយូរ គឺជាសញ្ញាទូទៅនៃជំងឺមហារីក ក្នុងដំណាក់កាលដំបូង។

៥.ដុះដុំសាច់
មហារីកសុដន់ មហារីកពងស្វាស និងមហារីកកូនកណ្តុរ កើតឡើងភាគច្រើននៅពេលដែលអ្នកមានដុះដុំសាច់នៅលើកន្លែងមួយចំនួនលើស្បែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here