នៅពេលអាកាសធាតុត្រជាក់ចូលមកដល់ កុមារជាច្រើនតែងតែទទួលរងនូវជំងឺផ្លូវដង្ហើមដូចជា ហៀរសំបោរ ឈឺបំពងក រលាកទងសួត គ្រុនក្តៅ ឬគ្រុនផ្តាសាយជាដើម។ ក្នុងដំណាក់កាលនេះ ប្រសិនបើអាណាព្យាបាលខ្វះចំណេះដឹង និងបទពិសោធន៍ក្នុងការថែទាំង កុមារអាចឈឺបានយ៉ាងងាយ។
ដូច្នេះ អាណាព្យាបាលទាំងឡាយគួរតែចេះសម្គាល់មើលពីអាការជំងឺផ្លូវដង្ហើមរបស់កុមារ តាមការបង្ហាញអ្នកជំនាញដូចខាងក្រោម៖
១.តើកុមារក្តៅខ្លួនឬទេ?
ជាទូទៅជំងឺផ្តាសាយ អាចធ្វើឲ្យកុមារមានអាការក្តៅខ្លួន ជាមធ្យមមានរយៈពេលប្រហែល ១ទៅ ៣ថ្ងៃ នឹងធូរស្រាលទៅវិញបើមានការព្យាបាល។
ក្នុងករណីដែលកុមារកើតជំងឺរលាកសួត វាមានសភាពធ្ងន់ធ្ងរជាងជំងឺផ្តាសាយ ដោយសារតែរាកាយកុមារគ្រុនក្តៅម្តងហើយម្តងទៀត និងលេចឡើងក្នុងរយៈពេលយូរ។
២.តើធ្វើដូចម្តេចទើបអាចតាមដានដឹងពីដង្ហើមរបស់កុមារ?
ប្រសិនបើកុមារមានអាការក្តៅខ្លួន និងដកដង្ហើមខ្លី ជាសញ្ញានៃជំងឺរលាក។ ចំនួននៃការដកដង្ហើមរបស់កុមារត្រូវបានគណនាក្នុងរយៈពេល ១នាទី បើលើសពីប្រេកង់ដែលគ្រូពេទ្យបានណែនាំ នោះបញ្ជាក់ថាកុមារកំពុងតែមានបញ្ហាផ្លូវដង្ហើមហើយ។
៣.តើការដកដង្ហើមកុមារមានសំលេងរំខានទេ?
ឪពុកម្តាយត្រូវស្តាប់សួតរបស់កុមារដោយខ្លួនឯង ខណៈដែលកុមារកំពុងគេង។ ប្រសិនបើសួតរបស់ពួកគេមានសភាពស្ងាត់ វាមិនមែនជាបញ្ហានោះទេ តែប្រសិនបើលឺសំលេងរំខានតិចៗ កូនរបស់អ្នកអាចមានបញ្ហាសួតដែលត្រូវយកចិត្តទុកដាក់ជាពិសេស។
កាន់តែច្បាស់ជាងនេះទៅទៀត ប្រសិនបើកូនរបស់អ្នកមានអាការ ឈឺចាប់ ពិបាកដកដង្ហើម ក្អួត អស់កម្លាំង ក្រចក និងបបូរមាត់ប្រែលជាពណ៌ស្វាយ ឬខ្មៅ។
ជាការពិត ប្រសិនបើអ្នកសង្កេតឃើញកុមារមានអាការដូចខាងលើ គួរតែប្រញាប់នាំពួកគេទៅមន្ទីពេទ្យភ្លាម ជៀសវាងបណ្តែតបណ្តោយយូរនាំតែមានបញ្ហាធ្ងន់ធ្ងរ៕