កុំខ្មាស់អៀនឲ្យសោះ បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅរកពេទ្យឲ្យជួយភ្លាម

0
1

ទោះបីជាបញ្ហាដែលកើតឡើងត្រូវចំចំណុចខ្មាស់អៀនខ្លាំងយ៉ាងណាក៏ដោយ មនុស្សស្រីទាំងឡាយមិនគួរលាក់បាំងឡើយ ព្រោះការដំអកយូរអាច​គ្រោះថ្នាក់ដល់​អាយុជីវិត។

ទាំងនេះ ជារោគសញ្ញានៃជំងឺដ៏មានគ្រោះថ្នាក់មួយចំនួន ដែលកើតមាននៅចំកន្លែងពិសេសៗរបស់មនុស្សស្រី ដែលត្រូវប្រញាប់ព្យាបាលជាបន្ទាន់៖

១.ដុះរោមលើចុងសុដន់
ការដុះរោមលើចុងសុដន់ របស់មនុស្សស្រីអាចជាសញ្ញានៃជំងឺក្រពេញអូវែ ឬគីសក្នុងក្រពេញអូវែ។ ដូច្នេះ បើស្រីៗឃើញរោគសញ្ញាមួយនេះហើយ ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលឲ្យបានឆាប់បំផុត។

២.នោមញឹក
នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនត្រូវការបត់ជើងញឹកញាប់ ហើយថែមទាំងមានអាការ:ក្អក និងកណ្តាស់ផងនោះ វាជារោគសញ្ញា​នៃជំងឺ​ប្លោកនោម។ តែបើអ្នកមិនអាចទទួលការព្យាបាលឲ្យទាន់ពេលវេលា នោះអ្នកអាចប្រឈមមុខនិងជំងឺខ្សោយតម្រងនោម។

៣.ទ្វារមាសមានការប្រែប្រួល
ជារឿងធម្មតាទេ នៅពេលដែលមនុស្សស្រីប្រលូកក្នុងសកម្មភាពរួមភេទច្រើនជាង២ឆ្នាំ ទ្វារមាសរបស់ពួកគេ អាចប្រែទៅជាស្ងួត និងមានភាពរីកធំ ហើយអាចអាការ:ឈឺចាប់នៅពេលរួមភេទម្តងៗ។ ប៉ុន្តែប្រសិនបើការឈឺចាប់មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកត្រូវតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ឲ្យបានឆាប់បំផុត។

៤.ហូរទឹករំអិលច្រើនពេក
ការហូរទឹករំអិល ចេញពីទ្វារមាសក្នុងវ័យបន្តពូជ អាចជារឿងធម្មតារបស់ស្ត្រីទូទៅ។ ប៉ុន្តែប្រសិនបើការហូរនោះមានចំនួនច្រើនហួសហេតុពេក អាចជាសញ្ញានៃការឆ្លងមេរោគផ្លូវបង្ហូរនោម ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត។ ហេតុនេះ ស្ត្រីចាំបាច់ត្រូវហ៊ាននិយាយត្រង់ៗជាមួយនឹងគ្រូពេទ្យ ដើម្បីរកដំណោះស្រាយ។

៥.ឈាមរដូវហូរច្រើនពេក
ការហូរឈាមរដូវច្រើនពេក អាចបណ្តាលឲ្យមនុស្សស្រីមានបញ្ហាខាងប្រព័ន្ធឈាម ហើយបើមិនប្រញាប់យកវិធីដោះស្រាយ វាអាចបណ្តោលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here