ការឡើងកន្ទួលរមាស់នៅលើគូថកុមារ គឺជារឿងធម្មតានោះទេ ហើយអាចកើតមានដោយសារទារកស្លៀកខោទឹកនោមនៅពេលគេងយប់។ ប៉ុន្តែមានរឿងខ្លះដែលឪពុកម្តាយអាចធ្វើបាន ដើម្បីដោះស្រាយប្រសិនបើទារកកូនរបស់អ្នកកើតបញ្ហាមួយនេះ គឺអ្នកត្រូវធ្វើអនាម័យដូចខាងក្រោម៖
១.រក្សាគូថទារកឲ្យស្អាត តាមដែលអាចធ្វើទៅបាន ដោយប្រើសំលីកប្បាសជ្រល់ទឹកជូត។ កុំប្រើរបស់ដែលមានក្លិនក្រអូបច្រើនពេក ឬប្រើកន្សែងត្រជាក់ជូតនៅដំណាក់កាលនេះ។
២.អ្នកត្រូវធ្វើ គឺលាបក្រែមការពារស្បែកដែលមានគុណភាពល្អ។
៣.នៅពេលថ្ងៃ កុំស្លៀកខោទឹកនោមឲ្យសោះ ដើម្បីត្រូវឲ្យអនុញ្ញាតឲ្យស្បែកកូនស្ងួត និងមានខ្យល់ចេញចូលបានល្អ។
៤.រឿងមួយទៀត អ្នកត្រូវធ្វើការត្រួតពិនិត្យលើខោទឹកនោម សាប៊ូបោកខោអាវ សាប៊ូដុះខ្លួន និងម្សៅលាបខ្លួន ប្រសិនបើសង្កេតឃើញបញ្ហាភ្លាមសូមប្រញាប់ដូរថ្មីផលិតផលថ្មីភ្លែត៕