មនុស្សពេញវ័យភាគច្រើនគេងស្រម៉ុកដោយសារតែរាងកាយទទួលរងនូវសំពាធខ្លាំងពីការងារ ឬមានបញ្ហាសុខភាពផ្សេងៗ ក៏ប៉ុន្តែប្រសិនបើកុមារមានទម្លាក់គេស្រម៉ុកឮៗតាំងពីនៅតូច ពួកគេអាចប្រឈមមុខនឹងបញ្ហាជាច្រើនទៅថ្ងៃអនាគត់។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Cincinnati Children’s បានធ្វើតាមដានទៅលើកុមារចំនួន ២៤៩នាក់ រកឃើញថា កុមារដែលគេងស្រម៉ុកឮៗ តិចបំផុតត្រឹមមួយសប្តាហ៍ពីរដងនៅចន្លោះអាយុ ២ទៅ ៣ឆ្នាំ អាចមានអាកប្បកិរិយាអាក្រក់ច្រើនជាងកុមារដែលមិនគេងស្រម៉ុក។
វេជ្ជបណ្ឌិត Dean Beebe មានប្រសាសន៍ថា (ក្មេងដែលគេងស្រម៉ុកខ្លាំងៗដោយសារតែ ពួកគេរស់នៅក្នុងគ្រួសារដែលមានស្ថានភាពមិនល្អ និងបានបៅដោះម្តាយមានរយ:ពេលខ្លី)។
វេជ្ជបណ្ឌិតបន្ថែមទៀតថា (ការគេងស្រម៉ុក អាចធ្វើឲ្យមានឥរិយាបទកាន់តែអាក្រក់ នៅពេលដែលពួកគេចូលរៀន)។ ការរកឃើញនេះបានជួយជំរុញ និងលើកទឹកចិត្តដល់អ្នកម្តាយគ្រប់រូប ឲ្យបន្តការបំបៅដោះកូនឲ្យបានច្រើន ពីព្រោះក្នុងចំណោមក្មេង១០នាក់ មានក្មេងម្នាក់ហើយដែលគេងស្រម៉ុក។
តើកុមារគេងស្រម៉ុកតាំងពីតូច អាចប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរមែនទេ?
លោកវេជ្ជបណ្ឌិត Beebe បានបង្ហាញថា (ឪពុកម្តាយភាគច្រើនមិនដឹងថា កុមារដែលគេងស្រម៉ុកខ្លាំងៗ ត្រូវប្រឈមនឹងបញ្ហាខុសប្រក្រតីនោះទេ ហើយអ្វីដែលក្មេងៗមានហានិភ័យខ្លាំងបំផុតនោះ គឺអាកប្បកិរិយាមិនល្អ ឬមិនគួរឲ្យស្រឡាញ់)។ មិនតែប៉ុណ្ណោះ ការគេងស្រម៉ុកអាចជាសញ្ញានៃបញ្ហាផ្លូវដង្ហើម ជាពិសេសការគេងនៅពេលយប់។
សរុបមកក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា មានតែការបំបៅដោះកូនឲ្យបានពេញលេញទេ ដែលអាចជួយការពារកុមារតូចៗមិនឲ្យគេងស្រមុក រួមទាំងបញ្ហាផ្សេងៗទៀតដែលកើតមានក្នុងជីវិតរបស់កុមារ៕