ស៊ុត ត្រូវបានគេជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សនៅទូទាំងពិភពលោក ព្រោះវាងាយស្រួលចម្អិន ហើយមានរសជាតិឆ្ងាញ់។ ប៉ុន្តែអ្នកដឹងទេ ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាព ស៊ុតជាឱសថដ៏ល្អក្នុងការរក្សាសុដន់មិនឲ្យធ្លាក់យារ ហើយជួយជំរុញឲ្យសុដន់តឹងណែនថែមទៀត។
តាមការស្រាវជ្រាវបានបង្ហាញថា ទាំងស៊ុតសសម្បូរទៅដោយប្រូតេអ៊ីនច្រើន ដែលអាចជួយការពារសុដន់មិនឲ្យរួញស្វិត ជួយជំរុញឲ្យស្បែកជុំវិញសុដន់មានសំណើម និងទប់ស្តាប់បញ្ហាធ្លាក់យារ។
របៀបអនុវត្ត៖
១.ដំបូងអ្នកត្រូវយកស៊ុតមួយគ្រាប់ គោះយកស៊ុតសដាក់ចូលចាន ហើយកូរឲ្យឡើងពពុះតិចៗ។
២.លាបនៅលើសុដន់របស់អ្នក រួចទុកចោលឲ្យបាន ៣០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
អ្នកអាចប្រើប្រាស់ស៊ុតមាន់ ឬស៊ុតទាក៏បានដែរ ប៉ុន្តែអ្នកត្រូវព្យាយាមអនុវត្តឲ្យបាន៣ដងក្នុងមួយសប្តាហ៍៕