ទារកដែលប្រសូតដោយវះកាត់ គួរដាក់លើទ្រូងម្តាយដែរទេ?

0
1
Evelise Greene gets skin to skin time with her newborn daughter, Claire, moments after her cesarean section birth. (Chris Clark | Spectrum Health Beat)

ការដាក់ទារកទើបនឹងកើតលើដើមទ្រូងម្តាយភ្លាមទាំងអាក្រាតកាយ ត្រូវបានអនុវត្តចំពោះអ្នកម្តាយគ្រប់រូប ព្រោះវាប្រៀបដូចជាភួយដែលរក្សាភាពស្ងួត និងផ្តល់ភាពកក់ក្តៅដែលត្រូវបានគេហៅថា (ទំនាក់ទំនងស្បែកនឹងស្បែក)។

ប៉ុន្តែវាប្រែហែលជាពិបាកបន្តិចសម្រាប់អ្នកម្តាយដែលប្រសូតដោយវះកាត់ ពីព្រោះអ្នកម្តាយអាចមើលឃើញកូនរបស់ពួកគេរុំកន្សែងដាក់ឲ្យគេងនៅគ្រែទៅហើយ បន្ទាប់ពីដឹងខ្លួនឡើងវិញ។

ទោះជាយ៉ាងណា អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យដាក់ទារកទើបនឹងកើតទាំងអាក្រាតនៅលើដើមទ្រូងអ្នកម្តាយភ្លាមៗ ទោះកូនប្រសូតដោយធម្មជាតិ ឬដោយវិធីវះកាត់ក៏ដោយ។

អ្នកម្តាយដែលប្រសូតកូនដោយវះកាត់ ជាទូទៅពិបាកក្នុងការបំបៅដោះបន្តិច ព្រោះពួកគេត្រូវប្រើថ្នាំស្ពឹកនៅពេលកំពុងប្រសូត។ ប៉ុន្តែការដាក់កូនលើដើមទ្រូងភ្លាមៗ អាចជួយឲ្យកូនងាយស្រួលក្នុងការបៅដោះ និងធ្វើឲ្យទារកឆាប់មានអារម្មណ៍ល្អផងដែរ។

ម្យ៉ាងវិញទៀត ការដាក់ទារកលើដើមទ្រូងម្តាយឲ្យបានយូរតាមដែលអាចធ្វើទៅបាន ល្អជាងការយកកន្សែង​ ឬភួយរុំកូនដើម្បីផ្តល់ភាពកក្តៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here