ញ៉ាំអាហារធម្មជាតិ៣ប្រភេទនេះជាប្រចាំ អ្នកនឹងជៀសផុតពីជំងឺបេះដូង

0
1

ការសិក្សាជាច្រើនបានបង្ហាញថា ជំងឺគាំងបេះដូងប្រហែលជា៧០ភាគរយអាចបង្ការបាន ប្រសិនបើអ្នកព្យាយាមទទួលទានអាហារឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួនដែលអាចជួយការពារមិនឲ្យអ្នកឲ្យរួចផុតពីជំងឺបេះដូងបាន៖

១.ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ មិនតែប៉ុណ្ណោះការទទួលទាន​ផ្លែប៉ោម១ផ្លែជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ហើយអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អថែមទៀត។

២.ផ្កាខាត់ណាពណ៌ខៀវ 

បន្លែមួយប្រភេទនេះ មានផ្ទុកជាតិសរសៃខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល​អាចការពារ​ពីជំងឺផ្សេងៗ។ មិនតែប៉ុណ្ណោះ វាត្រូវបានគេចាត់ចូលជាកំពូលអាហារ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងផងដែរ។

៣.តែបៃតង

តែបៃតងមានផ្ទុកសារធាតុ Flavonol និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រយោជន៍​ក្នុងការការពារ​លំហូរឈាម​មិនឲ្យកក ព្រមការវាយប្រហារបេះដូងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here