Skip to content

ធ្វើបែបនេះមួយថ្ងៃ២ដង កុំថាឡើយមុខខ្មៅស្រអាប់ សូម្បីជាំដុំៗក៏បាត់អស់ដែរ

បើធៀបជាមួយនឹងផលិតផលគីមីមួយចំនួន ដំឡូងបារាំង​ ជាឱសថធម្មជាតិដែលអាចថែរក្សាសម្រស់យ៉ាងខ្លាំងពូកែ គ្មានផលប៉ះពាល់អ្វីដល់សុខភាព និងមានតម្លៃថោកទៀតផង។ តាមពិត សាច់ដំឡូងបារាំង ជាម្សៅធម្មជាតិដែលអាចធ្វើឲ្យស្បែកមុខខ្មៅស្រអាប់ ជាំដុំៗ ប្រែទៅជាសស្រស់ថ្លាគួរឲ្យចង់ស្ទាបអង្អែលបំផុត។

ដើម្បីទទួលបានប្រសិទ្ធភាខ្ពស់ពី ដំឡូងបារាំង លោកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ៖

របៀបអនុវត្ត៖

១.ប្រើស្លាប់ព្រាកោសសាច់ដំឡូងបារាំងមួយមើម រួចច្របាច់យកទឹកវាចេញឲ្យអស់

២.លាយសាច់ដំឡូងនោះ ជាមួយទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ រួចកូរវាឲ្យសព្វ។

៣.បន្ទាប់យកល្បាយនេះមកបិតឲ្យពេលផ្ទៃមុខ ហើយទុកវាឲ្យបាន២០-៣០នាទី។

៤.ចុងក្រោយលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្តៅ។

សូមព្យាយាម អនុវត្តវិធីនេះឲ្យបាន២ដងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល១ខែ អ្នកនឹងឃើញលទ្ធផលគប្បប្រសើរ៕