នៅពេលកូនគ្រុនក្តៅខ្លួន រឿងដែលសំខាន់បំផុតនោះគឺត្រូវប្រញាប់បញ្ចុះកំដៅឲ្យកូនជាបន្ទាន់ ព្រោះក្មេងអាចនឹងត្រូវប្រកាច់ដោយសាតែកំដៅខ្លួនឡើងខ្លាំង ជាពិសេសចំពោះក្មេងដែលធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក។
- ឲ្យលេបថ្នាំបញ្ចុះកំដៅ តាមចំនួនដែលគ្រូពេទ្យកំណត់ និងឲ្យលេបថែមទៀតបានក្នុងរយះពេលពី 4-6ម៉ោងបន្ទាប់ បើសឹនជានៅតែក្តៅខ្លួន ។
- ជូតខ្លួនឲ្យកូនដើម្បីបញ្ចុះកំដៅ តាមវិធីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
– បិទកង្ហារ និងម៉ាស៊ីនត្រជាក់ឲ្យអស់ មុននឹងធ្វើការជូតខ្លួនឲ្យក្មេង
– យកកន្សែងពោះគោតូចៗ 2-3 ទុកប្រើផ្លាស់គ្នា ជ្រលក់ទឹកស្អាតធម្មតា ហើយពូតទឹកចេញតិចៗ យកមកជូតផ្ទៃមុខផ្នែកខាងលើជាមុនសឹន រួចជូតតាមដងខ្លួនផ្នែកខាងមុខ និងខាងខ្នង បន្ទាប់មកដៃទាំងសងខាងចុះទៅដល់ជើងទាំងពីរខាង រួចជូតត្រឡប់មករកដើមទ្រូង ដើម្បីឲ្យឈាមហូរវឹលត្រឡប់មករកបេះដូងវិញបានល្អ ។
ជូតបញ្ច្រាស់ប្រហោងរន្ធរោមដើម្បីជាការបើកចំហររន្ធរោម ឲ្យជួយបន្សាយកំដៅចេញពីរាងកាយបានល្អ ដោយឲ្យទឹកជាអ្នកដឹកនាំកំដៅឲ្យចេញពីរាងកាយ គួរជូតឲ្យបានញឹកញាប់នៅត្រង់បំពង់ក ក្លៀក គន្លាក់កែងដៃ បាតដៃ បាតជើង និងជូតចុះឡើងដដែលៗ 2-3ដង ចំណាយពេលវេលាប្រមាណ 10-15នាទី រហូតទាល់តែកំដៅថយចុះ ។
តែបើក្មេងនៅតែមានកំដៅខ្លាំងដដែល ចូរប្រញាប់នាំទៅមន្ទីពេទ្យ ដើម្បីឲ្យគ្រូពេទ្យពិនឹត្យ និងព្យាបាលយ៉ាងត្រឹមត្រូវជាបន្ទាន់៕