វេជ្ជ. ហ៊ាង រតនា សូម​ប្រុងប្រយ័ត្ន​ចំពោះ​ម្សៅ​លាប​លើ​ទារក

0
1

ជាទូទៅ​យើង​ឃើញ​មាតាបិតា​គ្រប់រូប​ស្ទើរតែ100% ទាំង​ខ្មែរ និង​បរទេស​និយម​លាបម្សៅ​ហុយ​លើ​ទារក និង​កុមារ ដែល​អ្នក​ទាំងអស់គ្នា​មិនដឹង​ទេ​ថា​តើ​វា​ផ្តល់​គ្រោះថ្នាក់ និង​ផលប៉ះពាល់​ប៉ុណ្ណា​នោះទេ ហើយ​ស្បែក​ទារក​មិន​ត្រូវការ​លាបម្សៅ​នោះទេ។


»ម្សៅ​ហុយ​កាលពីមុន​ស្ទើរតែ 100% មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះថា Talcum ដែល​សារធាតុ​ទាំងនោះ​មិន​ត្រឹមតែ​ផ្តល់​ផលប៉ះពាល់​ដល់​ទារក និង​កូនក្មេង​ទេ សូម្បីតែ​មនុស្សពេញវ័យ​ក៏​ផ្តល់​ផលប៉ះពាល់​ដែរ។

»ពេលដែល​យើង​លាបម្សៅ​ទាំងនោះ​នឹង​ហុយ​ចូល​តាម​ច្រមុះ​ទារក (ច្រមុះ​ទារក​មិនមាន​រោម​ច្រមុះ​ច្រើន​ដើម្បី​ទប់​ការ​ហុយ​នោះទេ ធ្វើអោយ​បរិមាណ​ហុយ​ចូល​សួត​កាន់តែច្រើន ហើយ​សួត​ទារក​កាន់តែ​តូច​សួត​កាន់តែ​នៅ​ខ្ចី) ធ្វើអោយ​ទារក​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ដូចជា រលាក​ទងសួត រលាក​សាច់​សួត ជំងឺហឺត(Asthma) ធ្វើអោយ​ក្អក​រាំ​រៃ រលា​កបំ​ង់ករ និង​ឈានដល់​ការកើត​មហារីក​បើ​ប្រើ​កាន់តែ​យូរទៅៗ។

»ហើយ​សារធាតុ Talcum នេះ ក៏​ធ្វើអោយ​កើតរោគ​ស្ត្រី​ផងដែរ និង​ប្រឈម​នឹង​ជំងឺ មហា​រី​ដៃ​ស្បូន មហារីក​ជញ្ជាំង​សាច់​ស្បូន ចំពោះ​ស្ត្រី​ដែល​ប្រើ​ម្សៅ​ទាំងនេះ​លាប​នៅ​ក្រលៀន និង​លី​អូ។

»មាន​ក្រុមហ៊ុន​ម្សៅ​ខ្លះ​មិនមាន​លាយ​សារធាតុ Talcum នេះ​ទេ ដោយ​ពួកគេ​ផលិត​ពី​ម្សៅពោត រឺ​ម្សៅ​ធម្មជាតិ​ផ្សេងទៀត 100% ភាគរយ តែ​វា​ក៏​នៅតែ​ផ្តល់​ផលប៉ះពាល់​ដល់​សួត​ទារក ព្រោះ​សួត​របស់​មនុស្ស​មិនត្រូវ​ការ​អ្វី​ទាំងអស់​គឺ​ត្រូវការ​តែ​ខ្យល់​អុក​សុ​ី​សែន​មួយ​មុខ​គត់។
»បើ​បងប្អូន​ខ្លាច​មាន​បញ្ហា​ស្បែ​កដោយ​ការ​រោលផ្សេងៗដោយ​មិនបាន​លាបម្សៅ​សូម​បងប្អូន​មក​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ៕
វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA

Image may contain: 1 person

LEAVE A REPLY

Please enter your comment!
Please enter your name here