អាហារ​ក្រោយពេល​ប្រសូត​ដើម្បី​ស្តារ​សភាព​រាងកាយ​

0
1

អាហារ​ក្រោយពេល​ប្រសូត​សម្រាប់​អ្នក​ម្តាយ​ដែល​ទៀប​តែ​សម្រាលបុត្រ​រួចថ្មីៗ គឺជា​រឿង​សំខាន់​ខ្លាំងណាស់ ព្រោះ​នៅពេល​អ្នក​ម្តាយទទួលទាន​អាហារ​ចូលទៅ កូនតូច​របស់​អ្នក​ក៏​នឹង​បានទទួល​សារជាតិអាហារ​ទាំង​នោះដែរ ដូច្នេះ​អ្នក​ម្តាយ​ក្រោយពេល​ប្រសូត​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង គួរតែ​ទទួលទាន​អាហារ ដើម្បី​សុខភាពដែល​ល្អ​ចំពោះ​រាងកាយ​ខ្លួនឯង ដើម្បីឱ្យ​កូន​បានទទួល​សារជាតិ​អាហារដែលល្អៗនោះ​ចូលទៅក្នុង​រាងកាយ​ដែរ។

គោលការណ៍​គ្រឹះ​រឿង​ការ​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង5ប្រភេទក្រុម នៅតែ​ជាគោលការណ៍​គ្រឹះ​ដែល​អាច​យកមកប្រើ​បាន​គ្រប់​ស្ថានការណ៍​ជានិច្ច មិនថាតែ​ក្នុង​រឿង “អាហារ​ក្រោយពេល​ប្រសូត​បុត្រ”ឡើយ ដូច្នេះ​អ្វីដែល​ត្រូវ​ទន្ទេញ​ឱ្យ​ជាប់​ក្នុង​ចិត្តជា​និច្ច​នោះ​គឺ​គួរ​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង5ប្រភេទ​ក្រុម តែ​ក្នុងករណី “អាហារ​ក្រោយពេល​ប្រសូត” នេះ មាន​ក្រុម​អាហារ​ដែល​ត្រូវ​បន្ថែម​ជាពិសេស​គឺប្រូ​តេ​អុ​ី​ន បន្លែស្រស់ ផ្លែឈើ(សារធាតុ​រ៉ែ និង​វីតាមីន) និង​ដែល​មិនអាច​ខ្វះ​បាន​នោះ​គឺ ទឹក ដើម្បីឱ្យ​រាងកាយ​របស់​អ្នក​ម្តាយ​ក្រោយពេលប្រសូត​បាន​សះស្បើយ​ត្រឡប់​ទៅរក​សភាវ​ប្រក្រតី​វិញ​បាន​យ៉ាង​ឆាប់រហ័ស។

អាហារ​ក្រោយពេល​ប្រសូត​ក្នុង​ក្រុម​ដែល​សម្បូរ​ទៅដោយ ប្រូ​តេ​អុ​ី​នដូចជា សាច់​ត្រី ស៊ុត ទឹកដោះ សណ្តែក ជា​អាហារ​ដែល​ជួយ​ឃុំគ្រងឱ្យ​រាងកាយ​ធ្វើការ​បាន​តាម​ប្រក្រតី ជួសជុល​ផ្នែក​ដែល​សឹក​រេច​រិលនិង​ជួយ​ស្តារ​សភាព​ស្បូន ជួយ​ឱ្យ​ស្នាម​ដេរ​កាន់តែ​ឆាប់​ស្ងួត​ឡើង​ផង។

អាហារ​ក្រោយពេល​ប្រសូត ប្រភេទ​ថ្លើម និង​គ្រឿងក្នុង​សត្វ(សង្កត់ធ្ងន់​លើ​សារធាតុ​ដែក) ព្រោះ​ក្រាយ​ការ​ប្រសូត អ្នក​ម្តាយ​ថ្មោងថ្មី​បាត់បង់ឈាម​អស់​ច្រើនណាស់ ទើបត្រូវ​ការ​អាហា​រដែ​ល​ផ្តល់នូវ​សារធាតុ​ដែកច្រើន​ជាពិសេស ដើម្បី​ការពារ​សភាវ​លោហិត​ស្លេក ជួយ​ឱ្យមាន​កម្លាំងមិន​ទន់​ល្វើយ។ សារ​ធាតុដែក​នៅក្នុង​អាហារ​ក្រោយពេល​ប្រសូត​ប្រភេទថ្លើម និង​គ្រឿងក្នុង​សត្វ​នេះ​នៅ​ជួយ​បង្កើន​គ្រាប់​ឈាម​ថ្មី​មក​ជំនួសគ្រាប់​ឈាម​ដែល​បាត់បង់​នៅក្នុង​អំឡុងពេល​ប្រសូត  ក្រៅពីនេះ​អាហារដែលមាន​សារធាតុ​ដែក​ដែល​គួរ​ទទួលទាន​បន្ថែ​មមា​ន​ដូចជា ស៊ុតក្រហម បន្លែ​ស្លឹក​បៃតង គ្រាប់សណ្តែក​ស្ងួត និង​គ្រាប់ល្ង។

វីតាមីន C ដែល​ជួយ​ឱ្យ​រាងកាយ​អាច​បឺត​ជ្រាប​យកសារ​ធាតុ​ដែលកាន់តែ​ល្អ​ឡើង ក្រៅពីនេះ​នៅក្នុង​បន្លែស្រស់ និង​ផ្លែឈើ​នៅមាន​កាកសរសៃ ដែល​ជួយ​ក្នុង​រឿង​ប្រព័ន្ធ​ការ​បន្ទោបង់​ឱ្យ​អ្នក​ម្តាយ​ថ្មោងថ្មី​មិនទល់លាមក និង​ត្រឡប់មក​បន្ទោបង់​ដូច​ប្រក្រតី​បាន​ទៀតផង។

ទឹក គឺជា​អ្វីដែល​អ្នក​ម្តាយ​ទើប​ប្រសូត​បុត្រ​ហើយថ្មីៗមិនអាច​ព្រងើយកន្តើយ​បានឡើយ គួរ​ទទួលទាន​ទឹកស្អាត​ឱ្យបាន​យ៉ាងតិចណាស់មួយថ្ងៃ8កែវ ព្រោះ​ទឹក​គឺជា​ចំណែក​ផ្គុំ​ដ៏​សំខាន់​មួយ​របស់​កោសិកា និង​ជាលិកាផ្សេងៗ ជួយ​ឱ្យ​កម្មវិធីផ្សេងៗក្នុង​រាងកាយ​ធ្វើការ​បាន​យ៉ាងរលូន។ ទឹក​ដែល​យើង​ទទួលទាន​អាច​ស្ថិតក្នុង​រូប​បែប​ជា​ទឹក​ឱសថបុរាណ​ដើម្បី​សុខភាព ទឹក​ផ្លែឈើ​ស្រស់ ឬ​ទឹក​ស៊ុប​ក៏បាន តែ​ព្យាយាមចៀសវាង​ពី​ទឹក​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ព្រោះ​អ្នក​ម្តាយក្រោយពេល​ប្រសូត​ត្រូវការ​សម្រក​ទម្ងន់​ឱ្យ​ត្រឡប់​ទៅរក​សភា​វប្រក្រ​តី​វិញ ដូច្នេះ​បើ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​ច្រើន​អាច​នឹងធ្វើឱ្យ​ទម្ងន់​ខ្លួន​កើនឡើង​បាន។

អាហារ​ក្រោយពេល​ប្រសូត មាន​ចំណុច​គួរ​ប្រយ័ត្ន​មួយ​គឺ ចៀសវាងពី​អាហារ​ដែលមាន​គ្រឿងទេស​ច្រើន ព្រោះ​ក្លិន និង​រសជាតិ​របស់​អា​ហារទាំងនេះ​អាច​បញ្ជូន​ទៅដល់​កូនតូច​បាន​តាមរយៈ​ទឹកដោះ របស់​ដែលគួរតែបញ្ឈប់​តែ​ម្តងនោះ​គឺ ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ស្រាថ្នាំទឹកតែ កាហ្វេ ហើយ​បើ​ត្រូវ​ប្រើ​ថ្នាំ គួរតែ​ស្ថិតនៅ​ក្នុងការ​មើលថែរ​បស់លោកគ្រូ​ពេទ្យ។

អាហារ​ក្រោយពេល​ប្រសូត បើ​មិនចេះ​ជ្រើសរើស​ទទួលទាន​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ អាច​កើត​ផល​អាក្រក់​ដល់​ទាំង​ខ្លួន​អ្នក​ម្តាយ និងកូន​បាន សូម​កុំភ្លេចថា ម៉ាក់​ទទួលទាន​អ្វី កូន​ក៏​នឹង​ទទួលបាន​នូវ​អ្វីដែល​ម៉ាក់​ទទួលទាន​នោះដែរ ដូច្នេះ​អ្នក​ម្តាយ​ថ្មោងថ្មី​ត្រូវតែ​ផ្ចឹ​ត​ផ្ចង់ ដឹង និង​ឆ្លាត​ក្នុងការ​ជ្រើសរើស​ទទួល​ទាន​អាហារ​ក្រោយពេល​ប្រសូតដែលមាន​ប្រយោជន៍ ដើម្បី​សុខភាព​ដ៏​ល្អ​ទាំង​ម្តាយ​ទាំង​កូន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here