អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយអាចនឹងទទួលរងនូវការឈឺចុកចាប់ផ្សេងៗដូចជា ឈឺចាប់ឆ្អឹងខ្នង និងឆ្អឹងកង ដោយសារតែការលូតលាស់របស់ទារក បានដាក់សម្ពាធទៅលើតំបន់គូថ ជើង និងខ្នងផ្នែកខាងក្រោម។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាឈឺឆ្អឹងខ្នង អ្នកម្តាយគួរធ្វើលំហាត់ប្រាណស្រាលៗពីរយ៉ាង។
១.ហែលទឹក៖ សកម្មភាពហែលទឹក អាចជួយបង្កើតសាច់ដុំគ្មានខ្លាញ់ ធ្វើឲ្យរាងកាយមានសុខភាពល្អ បំបាត់ការឈឺចាប់ឆ្អឹងខ្នង ដោយមិនបង្កភាពតានតឹងដល់កូនក្នុងផ្ទៃឡើយ។
២.ដើរ៖ ជាទូទៅការដើរពិតជាល្អសម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ហើយជាពិសេសវាអាចជាការព្យាលការឈឺចាប់ឆ្អឹងខ្នងផងដែរ។ ការដើរជួយឲ្យអ្នកគ្រប់គ្រងទម្ងន់បន្ថែមអំឡុងពេលមានផ្ទៃពោះ និងជួយកាត់បន្ថយសម្ពាធមកលើឆ្អឹងខ្នងរបស់ស្ត្រីមានផ្ទៃពោះ។
អ្នកអាចដើរជុំវិញសួនច្បារ ឬជុំវិញផ្ទះក្នុងមួយថ្ងៃឲ្យបានកន្លះម៉ោង នោះសុខភាព និងកាយសម្បទារបស់អ្នកកាន់តែរឹងមាំ ដោយគ្មានអារម្មណ៍ធុញទ្រាន់ ឬបង្កគ្រោះថ្នាក់ដល់កូនឡើយ៕