លោក​វេជ្ជ.ហ៊ាង រតនា មិន​គាំទ្រ​ចំពោះ​ការពាក់​គ្រឿងអលង្ការ​អោយក្មេងៗ

0
1

បើ​យោងតាម​ផេ​ក​ផ្លូវការ​លោក​លោក​វេជ្ជ.ហ៊ាង រតនា បានសរសេរថា«សំរាប់​ខ្ញុំ​ផ្ទាល់​មិន​គាំទ្រ​ចំពោះ​ការពាក់​គ្រឿងអលង្ការ​អោយ​ក្មេង​ទេ (សូម្បី​មនុស្ស​ចាស់​ក៏ដោយ​ក៏​ខ្ញុំ​មិនសូវ​គាំទ្រ​ដែរ លើកលែង​ពេល​មានកម្ម​វិធី)

»ការពាក់​គ្រឿងអលង្ការ​អោយ​ក្មេង​មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ល្អ​ទេ ថែមទាំង​ផ្តល់​ផល​អាក្រក់​ថែម​ទៀតផង។ ដូចនេះហើយ​បាន​ខ្ញុំ​មិន​ទទួល​ចោះត្រចៀក​ក្មេង​ទេ។ ផល​អាក្រក់​បានមកពី​ការពាក់​គ្រឿងអលង្ការ​អោយ​ក្មេង​មានដូចជា :

1- ខាត​លុយកាក់ (អាច​គ្មាន​បញ្ហា​បើសិន​បងប្អូន​ជា​អ្នកធូរធារ)

2- អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ក្មេង​ដោយសារ​ចោរកម្ម

3- បណ្តុះ​ទម្លាប់​ក្មេង​អោយ​តម្លៃ​តែ​ទៅលើ​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន

4- អាចធ្វើអោយ​ក្មេង​ចេះ​អួតអាង​ហុ​ឺ​ហា

5- ចោះត្រចៀក​នៅ​តូច​ពេក អាច​ធ្វើអោយប៉ះពាល់​ត្រចៀក​កូន (ចំពោះ​ក្រវិល)

6- អាច​ប្រតិកម្ម​ស្បែក​ផ្ទាល់​ជាមួយ​គ្រឿងអលង្ការ

7- អាច​គ្រោះថ្នាក់ផ្សេងៗ ស្លាក់ ដាច់​ទង​ត្រៀក រឹប​ដៃ​ជ្រុល បាត់បង់​ជាយថាហេតុ……………

នៅមាន​ចំណុច​ច្រើន​ទៀត។ នៅ​ប៉ែក​លោកខាងលិច​ប្រទេស​គេទំនើបៗប្រទេស​គេ​អ្នកមាន​កម្រ​ឃើញ​គេ​ពាក់​គ្រឿងអលង្ការ​ណាស់​ទាំងចាស់​ទាំង​ក្មេង ព្រោះ​គេ​ដឹង​តម្លៃ​មនុស្ស​ពិតប្រាកដ និង​អ្វី​ដែលជា​តម្រូវ​ការជួយ​សម្រួល​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ពិតប្រាកដ។ ខ្ញុំ​និយាយ​នេះ​អាច​ប៉ះពាល់​អារម្មណ៍​បងប្អូន​មួយចំនួន តែ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ពី​ការយល់ឃើញ​របស់ខ្ញុំ។

ក្មេងៗមិន​ត្រូវការ​គ្រឿងអលង្កា​រល​ម្អ​ខ្លួន​នោះទេ គេ​ត្រូវការ​តែ​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ កន្លែង​រស់នៅ​សមរម្យ ការរៀនសូត្រ និង​ភាពកក់ក្តៅ​ពី​ក្រុមគ្រួសារ ពី​ឪពុកម្តាយ»

ប្រភព៖ វេជ្ជ.ហ៊ាង រតនា

LEAVE A REPLY

Please enter your comment!
Please enter your name here