វិធី​ព្យាបាល​បញ្ហា​ឈឺ​ចុង​សុដន់ ពេល​បំបៅ​ដោះ​កូន

0
1

ការឈឺ​ចុង​សុដន់ បាន​កើតមានឡើង​ស្ទើរតែ ២ភាគ៣ ចំពោះ​ស្ត្រី​ដែល​កំពុងតែ​បំ​ប៉ៅ​ដោះ​កូន​ទាំងឡាយ ហើយ​វា​កើតឡើង​ដោយសារតែ​ទារក​ខាំ​នៅពេល​បៅដោះ​មិន​ចេញ ការពាក់​អាវទ្រនាប់​ខុស​ទំហំ ស្បែក​ចុង​សុដន់​ស្ងួត​ពេក ឬ​ការ​ត្រូវរបួស​ដោយ​ប្រការផ្សេង។

រោគសញ្ញា​នៃ​ការឈឺ​ចុង​សុដន់​រួមមាន ឈឺចាប់ ទន់ រមាស់ ហើយ​ហើម។ ជួនកាល​អាច​កើតមាន​ខ្ទុះ ឬ​សារធាតុ​រាវស។
តែ​ទោះជា​យ៉ាងណា បើ​យោងតាម​គេហទំព័រ top10homeremedies បាន​បង្ហាញថា បញ្ហា​ឈឺចាប់​ចុង​សុដន់​អាច​ដោះស្រាយបាន ដោយ​ប្រើប្រាស់ ប្រទាល​កន្ទុយក្រពើ។

របៀប​អនុវត្តៈ
-កាត់​ប្រទាល​កន្ទុយក្រពើ​មួយ​ធាង ហើយ​បក​យកសា​ច់រប​ស់វា។
-អនុវត្ត​នៅលើ​សុដន់​សុដន់ រួច​ទុក​ឲ្យ​ស្ងួត។
-លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ឌៗ រួច​ប្រើ​ក​ន្សែ​តទន់ៗមក​ជូត​តាម​ក្រោយ។
-អនុវត្ត​របៀបនេះ ២ទៅ ៣ដង​ក្នុង​មួយថ្ងៃ ហើយ​ក្នុង​រយៈពេល ៤ថ្ងៃ​អ្នកនឹង​ជាសះស្បើយ។
ចំណាំ៖ ក្នុងពេល​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ កុំ​ឲ្យ​ទារក​ប៉ៅ​ដោះ​របស់​អ្នក​ឲ្យ​សោះ ព្រោះ​អាច​បង្ក​ឲ្យ​ពួកគេ​រាគរូស​បាន ហេតុនេះ​អ្នក​ត្រូវ​រង់ចាំ​ការព្យាបាល​នេះ​ត្រូវ​បានបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here