កុមារ​ដែល​ឆ្លង​ជំងឺ Covid-19 អាចមាន​ផ្ទុក​វីរុស​លើស​មនុស្សពេញវ័យ ១០ ទៅ១០០ដង

0
1

ការសិក្សា​មួយ​នៅ​ទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក​បាន​បង្ហាញថា កុមារ​ដែល​ឆ្លង​ជំងឺ Covid-19 អាចមាន​ផ្ទុក​វីរុស​ក្នុង​បំពង់ក​យ៉ាងច្រើន​ក្រៃលែង លើសពី​មនុស្សពេញវ័យ​ចាប់ពី ១០ ទៅ១០០ដង​ឯណោះ។


នៅពេលដែល​កុមារ​ទាំងនោះ​ក្អក ឬ​កណ្តោល ពួកគេ​នឹង​បញ្ចេញ​ដំណក់ទឹកតូចៗដែល​ពោរពេញ​ទៅដោយ​វីរុស ទៅក្នុង​ខ្យល់​ច្រើន​រាប់មិនអស់ ដូច្នេះ​ការចម្លង​រោគ​ទៅកាន់​មនុស្ស​ផ្សេងទៀត មាន​កម្រិត​កាន់តែ​ខ្ពស់​ណាស់។

ការស្ទង់មតិ​នៅ​ទីក្រុង Trento ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ក៏បាន​បង្ហាញ​ដែរ​ថា ចាប់តាំងពី​ខែមីនា សាលារៀន និង​អាជីវកម្ម​ទាំងអស់​ត្រូវបាន​បិទទ្វារ លើកលែងតែ​ហាង​លក់​គ្រឿងទេស និង​កន្លែង​ឱសថស្ថាន ប៉ុន្តែ​ចំនួន​នៃ​ការឆ្លង​នៅតែ​កើន​ឡើងជា​លំដាប់។ ក្រោយមក​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ទោះ​ហានិភ័យ​នៃ​ការឆ្លង និង​កើតឡើង​ចំពោះ​កុមារតូចៗ មាន​កម្រិត​ទាប​ជាង​មនុស្សពេញវ័យ​ក៏ដោយ ប៉ុន្តែ​កុមារ​ក្រោម​អាយុ១៥ឆ្នាំ​ងាយ​នឹង​ឆ្លង នឹង​ចម្លង​វីរុស​ទៅ​អ្នកដទៃ​ខ្លាំង។

ហានិភ័យ​នៃ​ការ​រាលដាល​វីរុស​ពី​កុមារ គឺ ២២,៤ភាគរយ ច្រើនជាង​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី ៣០ ដល់ ៤៩ឆ្នាំ ទ្វេដង ដែលមាន​ត្រឹម ១១ភាគរយ​ប៉ុណ្ណោះ។ ទិន្នន័យ​នេះ គឺ​ស្រដៀង​ទៅនឹង​ការ​ស្រាវ​ស្រាវ​នៅក្នុង​ទីក្រុង ឈី​កា​ហ្គោ​ដែរ។
ដូច្នេះ​អ្នកជំនាញ​បានផ្តល់​ដំបូន្មាន​ថា ប្រសិនបើ​អត្រា​ឆ្លង​ចំពោះ​កុមារ​ស្មើ ឬ​ច្រើនជាង​មនុស្សពេញវ័យ ហើយ​សាលារ​រៀន​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​នោះ វា​ពិត​ជាមាន​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​តំបន់​ដែលមាន​ការឆ្លង​មេរោគ Covid-19 ទាំង​កម្រិត​មធ្យម ឬ​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here