ផ្លែឈើ៣មុខ អាចជួយ​ផលិត​ទឹកដោះ​ឲ្យ​ហៀរហូរ

0
1

ការ​បំបៅ​ដោះ​កូន ត្រូវបាន​គេ​ចាត់ទុកជា​បេសកម្ម​ខ្វះ​មិនបាន បន្ទាប់ពី​កំណើត​របស់​ទារក​ទាំង​អស់ ដូច្នេះ​អ្នក​ម្តាយ​ត្រូវ​ជ្រើស​អាហារល្អៗមក​ទទួលទាន ដើម្បី​ជួយ​ផ្គត់​ផ្គង​ដល់​ការផលិត​ទឹកដោះ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ទារក។

ដូច្នេះ​ដើម្បី​ព​ន្លឿ​ន​ដល់​ការផលិត​ទឹកដោះ បំពេញតម្រូវការ​រប​ស់កូនៗបាន​ទាន់ពេលវេលា អ្នក​ម្តាយ​គួរ​បន្ថែម​ផ្លែឈើ៣មុខ​នេះ​ទៅក្នុង​របប​អាហារ​ជាប្រចាំ។

១.ក្រូច​ពណ៌​លឿង
ផ្លែឈើ​មួយ​មុខ​នេះ មិន​ត្រឹមតែ​សម្បូរ​ទៅដោយ​វីតាមីន C ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចជួយ​ជំរុញ​ដល់​ការផលិត​ទឹកដោះ​ដ៏​មាន​ជីវជាតិ​គ្រប់គ្រាន់​ក្នុង​ការជួយ​រក្សា​ធ្មេញ និង​ឆ្អឹង​របស់​កូន​ថែមទៀត។ ជាពិសេស​វា​អាចជួយ​បង្កើន​មុខងារ​ផលិត​ជាលិកា និង​ជួយ​ជួសជុល​រាងកាយ​អ្នក​ម្តាយ​ផងដែរ។ ដើម្បី​ទទួលបាន​ប្រយោជន៍​ទាំងនេះ អ្នក​ម្តាយ​គួរតែ​ទទួលទាន​ផ្លែក្រូច​យ៉ាងហោចណាស់ ២ផ្លែ​ក្នុង​មួយថ្ងៃ ឬ​ប្រហែល ១២០មី​លី​ក្រាម​ក្នុង​មួយថ្ងៃ។

២.ល្ហុង​ទុំ
ល្ហុង​ទុំ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​ទៅដោយ​វីតាមីន A, C, ផូស្វ័រ, ជាតិ​សរសៃ​ពី​ធម្មជាតិ។ ជាពិសេស​ជាតិ​ដែក និង​កាល់​ស្យូម ពិតជា​មិនអាច​ខ្វះ​បាន​ចំពោះ​ម្តាយ និង​កូន។ មួយវិញទៀត ល្ហុង​ទុំ​ក៏​អាចជួយ​បង្កើន​ការផលិត​ទឹកដោះ​ផងដែរ ប្រសិនបើ​អ្នក​ម្តាយ​ទទួលទាន​វា​បាន​ទៀងទាត់។

៣.ផ្លែ​ស្ត្រ​បឺ​រី
ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏ត្រូវ​បាន​គេ​រកឃើញ​ផងដែរ​ថា ពិតជា​ល្អ​ខ្លាំងណាស់ សម្រាប់​ម្តាយ​នឹង​កូន។ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន C និង​ជាតិ​ទឹក​ច្រើន​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​ទារក​មាន​ភាពស្រស់​ស្អាត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​ញ៉ាំ​ផ្លែ​ស្ត្រ​បឺ​រី​ញឹកញាប់​អាចជួយ​ជំរុញ​ដល់​ការផលិត​ទឹកដោះ​ក៏​កាន់តែច្រើន​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here