ប្រយ័ត្ន! ហាមប្រើទឹកអប់ពេលតាំងគភ៌

0
1

ការប្រើទឹកអប់ គឺជាចំណែកមួយមិនអាចខ្វះបានសម្រាប់សុភាពនារីទាំងឡាយ ព្រោះវាមានក្លិនក្រអូបគួរឲ្យទាក់ទាញពីមនុស្សនៅជុំវិញខ្លួន។ ប៉ុន្តែនៅពេលក្លាយជាម្តាយរបស់គេ តើអាចប្រើប្រាស់ទឹកអប់បានទៀតទេ?

តាមការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររកឃើញថា ក្លិនក្រអូបនៃទឹកអប់អាចបង្កគ្រោះថ្នាក់ ដោយសារតែក្លិនវាឈួលខ្លាំងពេកសម្រាប់ទារក ហើយទារកងាយនឹងរងផលប៉ះពាល់ពីសារធាតុគីមី។ សូម្បីក្លិនក្រអូបនៃផលិតផលលាងសម្អាតទាំងអស់ រួមទាំងសាប៊ូកក់សក់ ក៏អាចប៉ះពាល់ដល់ទារកដែរ។

តើសារធាតុគីមីនៅក្នុងក្លិនរបស់គ្រឿងក្រអូបប៉ះពាល់អ្វីខ្លះដល់ទារក?

១.ក្លិនក្រអូបនៃទឹកអប់ ឬផលិតផលគ្រឿងសំអាងផ្សេងទៀត មានផ្ទុកសារធាតុគីមីរហូតដល់ ៩៥ភាគរយ។ គ្រូពេទ្យបានព្រមានជាញឹកញាប់ថា អាចបណ្តោលឲ្យកើតជំងឺមហារីកយ៉ាងងាយចំពោះទារក បើប្រើក្នុងពេលមានផ្ទៃពោះ កូនអាចពិការភាពពីកំណើត និងខូចដល់ប្រពន្ធភាពស៊ាំកូន។

២.ក្លិនក្រអូបច្រើនតែបង្កឲ្យមានជាតិពុលក្នុងរាងកាយយ៉ាងងាយ។ ជាពិសេសសារធាតុ Musk និង phthalate អាចបណ្តោលឲ្យឈាម និងជីពចរខួរក្បាលមានការប្រែប្រួល។

ដូច្នេះអ្នកម្តាយទាំងអស់គួរតែឈប់ប្រើប្រាស់ទឹកអប់ ចាប់តាំងពីមានផ្ទៃពោះ រហូតដល់កុមារអាយុ១ឆ្នាំ ព្រោះទារក្រោមអាយុ១ឆ្នាំប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមានភាពទន់ខ្សោយ ងាយនឹងបង្កបញ្ហាណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here