ឪពុកម្តាយថ្មោងថ្មីត្រូវរៀនពីរបៀបរុំកូនពីគិលានុបដ្ឋយិកា នៅក្នុងមន្ទីរពេទ្យក្រោយពេលសម្រាលរួច។ ការរុំកន្សែង នៅជុំវិញខ្លួនកូនអាចមានភាពកក់ក្តៅប្រហាក់ប្រហែលនឹងស្បូនរបស់អ្នកម្តាយ និងជួយលួងលោមទារកទៀតផង។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារសហរដ្ឋអាមេរិក ហៅកាត់ថា AAP មានប្រសាសន៍ថា នៅពេលអ្នករុំកូនបានត្រឹមត្រូវ វាអាចជួយជំរុញឲ្យកូនមានភាពស្ងប់ស្ងាត ឆាប់គេងលក់ នឹងគេងលក់ស្រួល។
ការរុំកូនបានត្រឹមត្រូវពិតជាមានគុណប្រយោជន៍ជាច្រើនណាស់ ប៉ុន្តែប្រសិនបើអ្នករុំមិនត្រឹមត្រូវវិញនោះអាចបណ្តោលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាមានបញ្ហាត្រគាក ជើងកន្ធែកចេញពីគ្នាខ្លាំងជាដើម។ ដូច្នេះ ដើម្បីចៀសផុតពីហានិភ័យ និងទទួលបានប្រយោជន៍ច្រើន អ្នកគួរតែធ្វើតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖
១.នៅពេលរុំកូន ត្រូវប្រើកន្សែងស្អាតរុំឲ្យជាប់ត្រឹមក.ចុះក្រោម ហើយជើងត្រូវដាក់ទន្ទឹមគ្នា។
២.បន្ទាប់ពីរុំកូននឹងកន្សែងហើយ មិនត្រូវដាក់ឲ្យពួកគេងផ្គាប់មុខឡើយ ព្រោះវាអាចធ្វើឲ្យពួកគេងាយនឹងថប់ដង្ហើមស្លាប់។
៣.នៅពេលដាក់កូនគេងផ្ងារ ត្រូវរកខ្នើយទន់ៗដែលមានរាងដកកណ្តោល ដើម្បីកុំឲ្យទារកគេងធ្លាក់ពីលើខ្នើយ។
៤.បើចង់ដាក់កូនឲ្យគេងផ្អៀង អ្នកត្រូវយកខ្នើយតូចមួយ ឬកន្សែងកល់ពីក្រោយខ្នងទារក ហើយយកកន្សែងមួយទៀតគ្រប់ពីលើត្រឹមក្លៀកចុះក្រោម។ កន្សែងដែលគ្របនោះ ត្រូវយកចុងម្ខាងមកសៀតពីក្រោយខ្នងទារក ហើយទាញចុងម្ខាងទៀតឲ្យតឹងមកសៀតក្រោមពោះទារកផ្នែកខាងមុខ ដើម្បីកុំឲ្យរបូតចេញ។
៥.ពេលគេង អ្នកត្រូវឧស្សាហ៍ប្រែក្បាលទារកទៅមក។ ការគេងបែរតែម្ខាងៗយូរពេក ក្បាលទារកអាចផត ព្រោះលលាដ៏ក្បាលពួកគេនៅទន់ជ្រាយណាស់៕
សូមទស្សនាការបង្ហាញរបស់អ្នកជំនាញដូចខាងក្រោម៖