តើសញ្ញាអ្វីខ្លះអាចមើលដឹងថាអ្នកកំពុងតែមានកូនស្រី? នៅពេលមានផ្ទៃពោះឪពុកម្តាយគ្រប់រូបប្រហែលជាអន្ទះសារចង់ដឹងភេទរបស់កូនហើយ។ ការមានផ្ទៃពោះភ្លាមៗយើងមិនអាចមើលដឹងឡើយ ទោះទៅអេកូក៏មើលមិនដឹងដែរ។ តែយើងអាចសម្គាល់ដឹងថា អ្នកមានកូនស្រីបានតាមរយៈរោគសញ្ញាមួយចំនួន៖
១.ភាគច្រើនអ្នកម្តាយចូលចិត្តគេងផ្អៀងទៅខាងស្តាំ។
២.អ្នកម្តាយចូលចិត្តញាំរបស់ផ្អែមៗ ដូចជា៖ បង្អែម ការ៉េម ឬស្ករសូកូទ្បាជាដើម។
៣.ចង្វាក់បេះដូងរបស់ទារកក្នុងផ្ទៃលោតតិចជា 150 ដងក្នុងមួយនាទី។
៤.ទំហំសុដន់ផ្នែកខាងឆ្វេង ធំជាងខាងស្តាំ។
៥.ពេលបត់ជើងតូច អ្នកនឹងឃើញទឹកនោមមានភាពល្អក់ជាងធម្មតា។
៦.ចេះតែចង់តុបតែងខ្លួន អៀនច្រើន និងចូលចិត្តភាពស្ងប់ស្ងាត់។
៧.អ្នកម្តាយអាចជ្រុះសក់ច្រើន រហូតមើលខ្លួនឯងលែងចង់ស្គាល់។
៨.ពោះមានទម្រង់មូលល្អ មិនធ្លាក់មកក្រោម។
៩.ក្បាលពោះលេចបន្ទាត់ខ្មៅមួយឆ្នូតអូសតាំងពីចុងដង្ហើមផុតដល់ក្រោមផ្ចិត។
ទោះជាយ៉ាងណាសញ្ញាមួយចំនួនខាងលើនេះ មិនច្បាស់រហូតដល់មួយរយភាគរយនោះទេ គ្រាន់តែភាគរយច្រើនជាងកូនប្រុសតែប៉ុណ្ណោះ៕