ជាការពិត អ្នកដែលទើបនឹងក្លាយជាឪពុកម្តាយរបស់គេជាលើកដំបូងច្បាស់ជាជួបឧបសគ្គច្រើនណាស់ក្នុងការថែរក្សាកូនក្រោយពេលចាប់កំណើត ហើយមានអ្នកខ្លះមិនដឹងថាត្រូវធ្វើអ្វីខ្លះនោះទេ ដឹងតែពីការព្រួយបារម្ភប៉ុណ្ណោះ។ ប៉ុន្តែរឿងដ៏សំខាន់មួយក្នុងចំណោមរឿងជាច្រើនដែលឪពុកម្តាយថ្មោងថ្មីទាំងអស់ត្រូវប្រយ័ត្ន គឺការថែទាំងទងផ្ចិតរបស់ទារក។ ការថែទាំងទងផ្ចិតទារកពិតជាសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យទារកមានសុខភាពល្អ ឬមិនល្អបាន។ ហេតុនេះអ្នកគួរតែស្វែងយល់ពីរបៀបថែទាំងទងផ្ចិតទារកឲ្យបានត្រឹមត្រូវ។
១.កុំលាងសម្អាតទងផ្ចិត
អ្នកជំនាញផ្នែកសុខភាពបានណែនាំថា អ្នកពុំចាំបាច់លាងសម្អាតទងផ្ចិតទារកនោះទេ បើសិនជាចង់ឲ្យទងផ្ចិតផ្សះលឿន។ ម្យ៉ាងវិញទៀត អ្នកកុំប៉ះពាល់ខ្លាំងពេក គ្រាន់តែធ្វើផ្តិតដោយប្រើកន្លែទន់ៗជាមួយទឹកស្អាតធម្មតា ប្រសិនបើអ្នកឃើញមានភាពកខ្វក់ បន្ទាប់មកត្រូវទុកឲ្យស្ងួតខ្លួនឯង។
២.ពេលស្លៀកកន្ទប ឬខោទឹកនោមកុំឲ្យជិតផ្ចិតឲ្យសោះ
ការស្លៀកកន្ទប់ ឬខោទឹកនោមជិតផ្ចិត អាចធ្វើឲ្យផ្សិតនៅតែមានសំណើម មិនងាយស្ងួត ហើយមិនងាយនឹងផ្សះឡើយ។
៣.កុំប្រើដៃប៉ះពាល់ទងផ្ចិតទារក
សូមចាំថា ទងផ្ចិតនឹងដាច់ដោយខ្លួនឯង ហើយកុំព្យាយាមប្រើដៃទាញចេញឲ្យសោះ ព្រោះវាអាចធ្វើឲ្យទងផ្ចិតទារកចេញឈាម ឬងាយនឹងឆ្លងមេរោគតាមដៃមិនស្អាត។
៤.ជូតទងផ្ចិតឲ្យស្ងួតពេលងូតទឹក
នៅពេលងូតទឹក ទងផ្ចិតរបស់ទារកក៏ទទឹកដែរ អាស្រ័យហេតុនេះអ្នកត្រូវប្រើកន្សែងទន់ៗ ហើយស្អាតផ្តិចចេញភ្លាមកុំឲ្យមានសំណើម ទងផ្ចិតមិនងាយនឹងផ្សះឡើយ។ ចំពោះទងផ្ចិត ដែលជូតមិនស្អាត មិនត្រឹមតែមិនងាយផ្សះនោះទេ វាក៏ងាយឆ្លងជំងឺផ្សេងៗផងដែរ៕