ប្រយ័ត្ន​ផង! ប្រអប់​ស្នោ​រអា​ចនាំ​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ

0
1

ប្រអប់​ស្នោរ ឬ​ចាន​ស្នោរ ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុងការ​ច្រក​បាយ​ម្ហូប ឬ​នំចំណី​សព្វសារពើ ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ទុកដាក់។ ប៉ុន្តែ​វេជ្ជបណ្ឌិត​ជាច្រើន​បានផ្តល់​អនុសាសន៍​ថា ការប្រើប្រាស់​ប្រអប់​ស្នោរ​ញឹកញាប់​ពេក​អាច​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព​មនុស្ស​ទូទៅ។

ជាពិសេស​សម្រាប់​អាហារ​ដែល​ច្រក​ក្នុង​ប្រអប់​ស្នោរ​ទុកចោល​យូរពេក ឬ​អាហារ​ក្តៅ​ពេក ធ្វើ​ឲ្យ​សារធាតុ​គីមី​ចម្រុះ​ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ប្រអប់​ស្នោរ ដែល​អាចធ្វើ​ឲ្យ​អ្នក​ទទួលទាន​ត្រូវ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ មហារីក​ក្រពេញ​ប្រូ​ស្តា​ត ឬ​ជំងឺមហារីកផ្សេងៗទៀត។

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ឧស្សាហ៍​ទទួលទាន​អាហារ​ច្រក​ក្នុង​ប្រអប់​ស្នោរ អាចមាន​ផលប៉ះពាល់​ដល់​ទារក​ដូចជា ធ្វើ​ឲ្យ​ទារក​កើតមក​ពិការភាព វង្វេងស្មារតី ឬ​បាត់បង់​សតិ​នៅក្នុង​កម្រិត​ធ្ងន់ធ្ងរ​ទៀតផង។

ដូច្នេះ​ដើម្បី​ជៀសវាង​ផល​អាក្រក់​ប៉ះពាល់​ដល់​សុខភាព​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ អ្នក​ម្តាយ​គួរតែ​កាត់បន្ថយ​ទម្លាប់​ទិញ​អាហារ​ដែល​ច្រក​ប្រអប់​ស្នោរ ឬ​ចាន​ស្នោរ​ទៀត​ទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here