ដល់​អាយុ​ហើយ​កូន​នៅ​មិនទាន់​ចេះ​វារ​ទៀត តើ​មាន​បញ្ហា​ឬទេ?

0
1

ជា​មធ្យម​ទារក​ចាប់ផ្តើម​ចេះ​វារតិចៗនៅ​អាយុ ៨ខែ​ឡើងទៅ ប៉ុន្តែ​ទារក​ភាគច្រើន​អាច​ត្រូវ​រងចាំ​ពេល​យូរ​ជាង​នេះ ហើយ​មាន​ខ្លះទៀត​អាច​រំលង​ដំណាក់កាល​នេះ​ចោល​តែម្តង។ ប្រសិនបើ​កូន​របស់​អ្នក​គ្មាន​បញ្ហា​ក្នុងការ​អភិវឌ្ឍន៍​លើកលែងតែ​ចំណុច​នេះ តែ​ពួកគេ​អាច​ក្រោក​អង្គុយ​ខ្លួនឯង​ដោយ​គ្មាន​ការជួយ ការចាប់​កាន់​វត្ថុផ្សេងៗដោយ​ដៃ​ទាំងពីរ ការប្រើ​ដៃ​និង​ជើង​រួមគ្នា ឬ​ក្រោកឈរ​បាន​ដោយ​ខ្លួនឯង អ្នក​មិនចាំបាច់​ព្រួយបារម្ភ​នោះទេ។

ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ឆាប់​ចេះ​វារ ចូរ​ដាក់​ប្រដាប់់​ក្មេង​លេង​នៅ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ពួកគេ ហើយ​ចាំ​មើលថា​ពួកគេ​អាច​ព្យាយាម​ទៅដល់​គោ​ដៅ​បានដែរ​ឬទេ។ ការ​លូរ ឬ​វា​អាចមាន​ភាពយឺត​យូ​រប​ន្តិ​ច​មុននឹង​ទៅដល់​របស់​លេង ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ទេ។ ទារក​ខ្លះ​ចេះ​វារ និង​បន្តោង​ទាញ​ខ្លួនឯង​ឡើងឈរ​ដោយ​គ្មាន​ជំនួយ​ពី​អ្នកណា ហើយ​ចុងក្រោយ​អាច​ដើរ​ដោយ​ខ្លួនឯងបាន​យ៉ាង​ល្អ។ នៅមាន​ទារក​ខ្លះ​ធ្វើការ​ផ្លាស់ប្តូរ​ទី ដោយ​រមៀល​នៅលើ​ឥដ្ឋ ប្រើ​គូថ​រំកិល ឬ​លូន​ជាដើម។

និយាយ​រួម​ទោះបីជា​កូន​របស់​អ្នក​មិនចេះ​វារ​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​បញ្ហា​ក្នុងការ​អភិវឌ្ឍន៍​ណាមួយ វា​គ្មាន​បញ្ហា​ដែល​អ្នក​ត្រូវ​ព្រួយបារម្ភ​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here