ឪពុកម្តាយ​ដែលមាន​កូន​ប្រើទឹកដោះគោ Nutrilatt ទាំង៦លេខ​កូត​នេះ ត្រូវ​បញ្ឈប់​ជា​បន្ទាប់​ព្រោះ ជាតិ​ដែក​មាន​កម្រិត​ទាប​ស្ថិតក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ទារក

0
7

ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅ​សាលប្រជុំ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ មាន​រៀបចំ កិច្ចប្រជុំ​ស្តីពី​ការបង្ហាញ​លទ្ធផល​វិភាគ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt លើ​លេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែល​ធ្វើ​ការវិភាគ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅ​ប្រទេស​សឹង្ហ​បុរី ក្រោម​កិច្ចសម្របសម្រួល​របស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.»

មុននេះ​បន្តិច​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក.ប.ប. នៃ​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា៖ ការវិភាគ​លើ​សំណាក​គំរូ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែលមាន​លេខ​កូដ 487, 488, 536, 537, 538, 539 ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​មួយ​បាន​បង្ហាញថា ជាតិ​ដែក​មាន​កម្រិត​ទាប​ស្ថិតក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ទារក។ សូម​ប្រិយមិត្ត​អាន​សេចក្តីប្រកាស​ព័ត៌មាន​លំអិត​របស់​អគ្គនាយក​ដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក.ប.ប. នៃ​ក្រសួងពាណិជ្ជកម្ម ៣ទំព័រ​ខាងក្រោម​នេះ ជាមួយនឹង​ការបង្ហាញ​ឯកសារ​សំណាក​វិភាគ​ជិត ៤០សន្លឹក​ទៀត​នៅលើ​ទំព័រ​ហ្វេ​សបុ​ករប​ស់ក.ប.ប៕

LEAVE A REPLY

Please enter your comment!
Please enter your name here