បើស្ថិតក្នុងលក្ខខណ្ឌបែបនេះ គ្រូពេទ្យនឹងណែនាំឲ្យអ្នកសម្រាលដោយវះកាត់

0
1

ខណៈដែលទារកភាគច្រើនស្ថិតក្នុងទីតាំងដាំក្បាលចុះក្រោមនៅក្នុងស្បូនរបស់ម្តាយ តែមានទារក៣នាក់ក្នុងចំណោមទារក ១០០នាក់ ស្ថិតក្នុងទីតាំងទូថមកមុន ឬជើងទាំងពីរចេញមកមុនពេលសម្រាល(ហៅថាកើតបញ្ជ្រាស់)។ ក្នុងករណីដែលទារកស្ថិតក្នុងទីតាំងបញ្ជ្រាស់ គ្រូពេទ្យជំនាញផ្នែកសម្ភព នឹងណែនាំឲ្យធ្វើការវះកាត់ជាមធ្យាបាយនៃការសម្រាលកូន។

មូលហេតុដោយសារតែនៅពេលសម្រាលតាមទ្វារមាស មានផលលំបាកខ្លាំងចំពោះអ្នកម្តាយ ហើយទារកក៏ប្រឈមនឹងហានិភ័យផ្សេងៗផងដែរ។ គ្រូពេទ្យអាចធ្វើការអេកូបញ្ជាក់ពីទីតាំងរបស់ទារក ហើយអាចណែនាំឲ្យធ្វើការវះកាត់ប្រសិនបើ៖

  • ការសម្រាលមិនដំណើរការដូចធម្មតា
  • ទងផ្ចិតចេញមកមុនទារក
  • ទារកមិនស្ថិតក្នុងទីតាំងទទឹងពោះ ឬនៅបញ្ជ្រាស់

ប៉ុន្តែការវះកាត់ អាចមានហានិភ័យដូចជា ហូរឈាមច្រើន មានការឈឺចាប់ ឬការឆ្លងមេរោគជាដើម។ ចំពោះពេលវេលាជាសះស្បើយមានរយៈពេលយូរជាការសម្រាលតាមធម្មជាតិ ដូច្នេះអ្នកត្រូវសម្រាកក្នុងមន្ទីរពេទ្យឲ្យបានយូរ។ នៅពេលត្រលប់ទៅផ្ទះវិញ អ្នកម្តាយមិនត្រូវធ្វើការធ្ងន់ ឬបញ្ចេញសកម្មភាពខ្លាំងៗនោះទេ ដើម្បីឲ្យឆាប់ជាសះស្បើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here