ចាស់ៗថា បើ​យក​កូន​ចេញ គួរ​ធ្វើបុណ្យ​តាម​វិធី​នេះ

0
1

ជំនឿ​បុរាណ​លោក​ពោលថា ស្ដ្រី​ដែល​យក​កូន​ចេញ ជា​ស្ដ្រី​មាន​ព្រាយ​កាន់​នៅក្នុង​ខ្លួន ខ្លះ​ទៀតថា ជា​ប្រភេទ​ពួក​ព្រាយ អាប បិសាច​ដែល​ស្ថិតនៅក្នុង​វិ​ញ្ញា​ស្ដ្រី​នោះ ។ យ៉ាងណាក៏ដោយ​ស្រី​ដែល​យក​កូន​ចេញ​ហើយ ចាស់ៗថា នឹងមាន​បាន​កម្ម​ដូចជា ៖

ឈឺចាប់​ដល់​ស្លាប់

ជីវិត​មានរឿង​អភិមង្គល គ្មាន​ថ្ងៃ​ល្អប្រសើ

បាប​ធ្ងន់​រែក​ទូល

រស់នៅ​ជាមួយ​គូរ​ស្នេហ៍​មិនបាន​យូរអង្វែង

មាន​បញ្ហា​ក្នុង​ជីវិត​រហូត

រកស៊ី​មិន​ឡើង

មាន​គ្រោះ​ជាប់​បាំង​មុខ

រាសី​ស្រុត​ជានិច្ច

ស្លាប់​តៃហោង

ប្រការ​ទាំងនេះ ជា​បាបកម្ម​ដែលចាស់ៗបាន​ផ្ដែផ្ដាំ​កូនចៅ​តាម​ជំនឿ​បុរាណ ។

ចំពោះ​ការ​អហោសិកម្ម និង​ការ​ខមាទោស​ចំពោះ​កូន​ដែល​បាន​យកចេញ ឲ្យ​គេច​ផុតពី​បាបកម្ម​ទាំងពួង អ្នក​ត្រូវ​ធ្វើតាម​វិធី​ខាងក្រោម ៖

១.ត្រូវ​ទិញ​តុក្កតាតូចៗមកពីរ ប្រុស​មួយ ស្រី​មួយ ដែល​សន្និដ្ឋានថា​ជា​ខ្លួន​របស់​កូន ព្រោះ​នៅពេល​យក​កូន​ចេញ គឺ​គ្រានោះ​កូន​មិនទាន់មាន​រាងកាយ​នៅឡើយ ត្រូវ​បួងសួង​ថា ជា​កូនស្រី ឬ​កូនប្រុស តាម​តុក្កតា ព្រោះ​យើង​មិនដឹងថា កូន​នៅក្នុង​ផ្ទៃ​មាន​ភេទ​អ្វី​ឡើយ អ៊ីចឹង​ត្រូវ​ឧប្បកិច្ច​ទាំងពីរ​ភេទ ដោយ​ដាក់ឈ្មោះ និង​ត្រកូល​ឲ្យ​តុក្កតា​ជា​កូន​របស់​អ្នក ។

២.ត្រូវ​ថ្វាយ ធូប ទាន ១ ឈុត ផ្កា ៥ ពណ៌ ឧបករណ៍​គ្រឿង​ទារក​ជា​ឈុត ដូចជា សាប៊ូ កន្សែង ខោអាវ ទឹកអប់ ម្ស៉ៅ ប្រដាប់​លេង ពួក ភួយ ខ្នើយ ជាដើម ។ បន្ទាប់មក​កុំ​ភ្លេច​ឲ្យ​សោះ ទឹកដោះគោ ៦ កំប៉ុង ដែល​តំណាង​ឲ្យ ត្រចៀក ច្រមុះ ភ្នែក អណ្ដាត កាយ ចិត្ត។

៣.ត្រូវ​ដុត អំបិល ម្ទេស​គ្រាម អង្ករ ក្រដាស់​មាស ប្រាក់ ដើម្បី​សុំ​ផ្លូវ​ខាង​លោក​វិ​ញ្ញា ឲ្យ​កូន​បា​នរក​ផ្លូវ​ឃើញ ។

៤.ត្រូវ​ថ្វាយ ឆ័​ត្រ ១ គូ ស្បែកជើង ២ គូ, សម្លៀកបំពាក់​កូនស្រី ១ឈុត (អាវ + សំពត់), សម្លៀកបំពាក់​កូនប្រុស ១ ឈុត (អាវ + ខោ ) ដែល​មានន័យថា​ពួកគេ​បាន​ឧទ្ទិស​ឲ្យ​កើតជា​ថ្មី​ម្ដងទៀត ។

៥.ថ្វាយ​បច្ច័យ​ព្រះសង្ឃ​ចំនួន​បួន​អង្គ តាម​សទ្ធា​ទាន។

៦. រៀបចំ​ច​ង្អា​ន់ មាន​បង្អែម ច​ង្អា​ប ថ្វាយ​ព្រះសង្ឃ ៤ អង្គ ដើម្បី​ឲ្យ​ទ្រង់​វេរ​ទ​ន្ទា​ទាន​បុណ្យ​តាម​ទិសធំៗទាំង ៤ ដើម្បី​ឲ្យ​កូន​បាន​រក​ផ្លូវ​ទៅ​ចាប់ជាតិ​បាន ។

ជា​ចុងក្រោយ ត្រូវយក​គ្រឿង​ដែល​បានរៀបចំ​ខាងលើ តាម​លំដាប់​ទី ១.២.៣.៤.៥ ដាក់​ក្នុង​ចានដែក​ធំ​មួយ ចង់​រុំ​ជាមួយ​ខ្សែ​អំបោះ​ស នឹងមាន​ផ្កា​ភ្ញី បណ្តុប​នៅ​ខាងលើ រួច​វេរ​ជាមួយ​ព្រះសង្ឃ ដើម្បី​រំងាប់​ចិត្ត វិ​ញ្ញា​អាឃាត​របស់​កូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here