ក្នុងពេលសម្រាលស្វាមីគ្រប់រូបមិនបានគិតដល់រឿងជួយបន្ធូរបន្ថយភាពលំបាករបស់ប្រពន្ធនោះទេ គឺគិតតែពីភ័យអរ និងធ្វើការបន់ស្រន់ក្នុងចិត្តឲ្យសម្រាលឆាប់ៗប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកដឹងពីគន្លឹះមួយចំនួនដែលអាចជួយបន្ធូរបន្ថយផលលំបាករបស់ភរិយាក្នុងគ្រានេះបាន គឺប្រសើរជាង។
១.ម៉ាស្សាមុខរបស់នាង ដើម្បីជួយបញ្ចេញភាពតានតឹង និងមានអារម្មណ៍ធូរស្រាល។
២.ត្រូវរំលឹកឲ្យទៅបន្ទប់ទឹករាល់១ម៉ោងម្តង ព្រោះប្លោកនោមពេញមិនត្រឹមតែមិនស្រួលក្នុងខ្លួននោះទេ វាអាចបង្អាក់ដល់ការសម្រាលថែមទៀត។
៣.ព្យាយាមយកទឹកកកស្អំនៅលើ ក និងមុខរបស់នាង។ សូម្បីតែការជូតសម្អាតផ្ទៃមុខរបស់នាងថ្នមៗ ក៏អាចជួយឲ្យនាងមានអារម្មណ៍ល្អក្នុងការសម្រាលផងដែរ។
៤.លើកទឹកចិត្តឲ្យនាងផឹកទឹក និងញ៉ាំអាហារផ្សេងៗ ដើម្បីផ្តល់ថាមពេលសម្រាប់ប្រើប្រាស់ពេលសម្រាល។
៥.ប្រសិនបើនាងឈឺខ្នង ត្រូវឲ្យនាងលត់ចង្គង់ចុះ ដៃច្រត់ទៅលើឥដ្ឋ ហើយអ្នកត្រូវប្រើដៃម៉ាស្សាតិចៗ វាក៏អាចជួយបំបាត់ការឈឺចាប់ដែរ។
៦.ត្រូវឈរក្បែរនាងជានិច្ចក្នុងពេលសម្រាល ដើម្បីឲ្យនាងមានភាពកក់ក្តៅ តែកុំភ្លេចនិយាយលើកទឹកចិត្តនាងផង៕