អស្ចារ្យមែន! ទារកគេងជិតម្តាយទទួលបានប្រយោជន៍២យ៉ាង

0
1

ជាធម្មតានៅពេលដែលទារកប្រសូតមក គ្រូពេទ្យតែងតែដាក់ទារកឲ្យគេងផ្ទាល់លើទ្រូងម្តាយភ្លាម ដើម្បីផ្តល់ភាពកក់ក្តៅ និងបង្កើនទំនាក់ទំនងល្អរវាងម្តាយនឹងកូន។ ចុះក្រោយពេលប្រសូតហើយ តើការគេងក្បែរអ្នកម្តាយ អាចទទួលបានប្រយោជន៏ទៀតទេ? តាមពិតការគេងក្បែរម្តាយនៅមានប្រយោជន៍មួយចំនួនទៀត ដែលមនុស្សមួយចំនួនធំមិនទាន់ដឹង។

១.បង្កើនថាមពលរស់រាន្តមានជីវិត

កន្លែងដែលធ្វើឲ្យក្មេងមានសភាវគតិរស់រាន្តមានជីវិតខ្ពស់ គឺការគេងក្បែរទ្រូងម្តាយ។ កន្លែងនេះអាចផ្តល់ភាពកក់ក្តៅ ជៀសផុតពីភាពក្រៀមក្រំ នឹងមានអារម្មណ៍ស្រស់ស្រាយ ព្រោះពួកគេបានស្គាល់ក្លិនតាំងពីពួកគេនៅជាកូនង៉ែតមកម្ល៉េះ។ មិនតែប៉ុណ្ណោះ សភាវគតិពិសេសមួយនេះ នឹងជួយឲ្យពួកគេអាចបែងចែកយ៉ាងច្បាស់ រវាងក្លិនរបស់អ្នកម្តាយ និងក្លិនអ្នកដទៃ។

២.ធ្វើឲ្យកូនគេងលក់ស្រួល

ការនៅក្បែរខ្លួនម្តាយ ធ្វើឲ្យពួកគេមានអារម្មណ៍ថាមានផាសុខភាព និងរីករាយបំផុត។ ជាពិសេសវាធ្វើឲ្យកូនគេងលក់ស្រួល ថែមទាំងជំរុញដល់ការវិវត្តផ្លូវចិត្តរបស់ក្មេងឲ្យកាន់តែល្អប្រសើរឡើង។

អាស្រ័យហេតុនេះ សូមអ្នកម្តាយទាំងឡាយគេងក្បែរកូនឲ្យបានច្រើន មិនថាអ្នកបំបៅកូនដោយទឹកដោះ ឬកូនបៅទឹកដោះគោក៏ដោយ ក៏អាចផ្តល់ប្រយោជន៍ដល់កូនដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here