សម្រាប់គូស្នេហ៍ដែលទើបនឹងរៀបការហើយ ចង់ឆាប់មានកូនជាទីស្រឡាញ់ដូចបំណង កុំរំលងការធ្វើលំហាត់ប្រាណឲ្យសោះ ព្រោះវាក៏ជាផ្នែកមួយដែលជំរុញឲ្យអ្នកម៉ាក់ឆាប់មានផ្ទៃពោះ ព្រមទាំងការសម្រាលងាយស្រួលផងដែរ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកចង់ឆាប់ក្លាយជាម៉ាក់របស់គេឆាប់ៗ គួរតែអនុវត្តតាម៖
១.សកម្មភាពដែលអ្នកម៉ាក់គួរធ្វើ គឺរត់យឺតៗ ដើរ ឬហាត់យូហ្គោជាដើម។ សកម្មភាពទាំងនេះនឹងជួយជំរុញឲ្យអ្នកម៉ាក់ឆាប់មានផ្ទៃពោះ ប្រសិនបើពួកគេមានទម្ងន់ធម្មតា។
២.ជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងពេកដូចជា ការរត់ចំងាយ ការហាត់កាយសម្ព័ន្ធ ឬហែលទឹក ដែលត្រូវចំណាយពេលយូរ នាំឲ្យប៉ះពាល់ដល់ការមានផ្ទៃពោះទៅវិញ។ ផ្ទុយទៅវិញបើអ្នកធ្វើលំហាត់ប្រាណជាប្រចាំអាចជំរុញឱកាសនៃការមានកូនរហូតដល់ ៤២ភាគរយ។
៣.លំហាត់ប្រាណបន្តិចបន្តួចក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយស្ត្រេស។ ព្រោះស្ត្រេស គឺជាពិរុទ្ធជនដែលអាចបំផ្លាញ់សុខភាព ហើយក៏មានឥទ្ធិពលផ្ទាល់ទៅលើកាមានកូនផងដែរ។ ដូច្នេះអ្នកម៉ាកគួរតែធ្វើលំហាត់ប្រាណទៀងទាត់ ប្រសិនបើមានគម្រោងចង់បានកូន។
៤.គេងលក់ស្រួលជាងពេលធម្មតា ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ់រាល់ថ្ងៃ។ ដោយសារតែការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យឱកាសនៃការមានកូនតិច ដូចការស្រាវជ្រាវនៅក្នុងទស្សនាវដ្តីអាមេរិកបានបង្ហាញថា ស្ត្រីគួរតែមានគម្រាងមានកូន គួរតែគេងឲ្យបានគ្រប់គ្រាន់យ៉ាងតិចបំផុត ៥ម៉ោងក្នុងមួយថ្ងៃ។ បើអ្នកណាគេងតិចជាងនេះឱកាសនៃការមានផ្ទៃពោះនឹងត្រូវកាត់បន្ថយ ហើយអ្នកម្តាយក៏ឡើងទម្ងន់ខុសធម្មតាផងដែរ។
៥.ការធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យម ១៥០នាទី ក្នុងមួយសប្តាហ៍ ឬ៣០នាទីក្នុងមួយថ្ងៃ។
ដូច្នេះ តើអ្នកត្រៀមខ្លួនរួចហើយឬនៅក្នុងការមានកូន? បើត្រៀមរួចហើយសូមព្យាយាមធ្វើលំហាត់ប្រាណទាំងអស់គ្នា ដើម្បីឲ្យឆាប់សម្រេចកូនក្តីបំណង៕