ហេតុ​អី​បាន​ក្រោយពេល​ចាក់​វ៉ាក់សាំង​ហើយ កូនតូច​ក្តៅខ្លួន?

0
1

បើ​អ្នក​ម្តាយ​ធ្លាប់​នឹក​ឆ្ងល់​នៅក្នុង​ចិត្ត​ថា តើ​ហេតុ​អី​បាន​កូនតូច​ជាទី​ស្រឡាញ់​ក្តៅខ្លួន ក្រោយពេល​ចាក់​វ៉ាក់សាំង​ហើយ​នោះ​ខាងក្រោម​នេះ​គឺជា​ចម្លើយ សូម​តាមដាន​ទាំងអស់គ្នា។

– វ៉ាក់សាំង​គឺ​អ្វី?
វ៉ាក់សាំង គឺ ជីវ​វត្ថុ​ដែល​ផលិត​ចេញ​មកពី​មេរោគ ឬ​ពិស​របស់​មេរោគ​ដែល​ត្រូវបាន​ធ្វើឱ្យ​មិនអាច​បង្ក​ជា​ជំងឺ​បាន ដោយ​ចាក់​ចូលទៅក្នុង​រាងកាយ​មនុស្ស​ដើម្បី​ជំរុញ​ប្រព័ន្ធ​ការពារ​ជំងឺ​ចំពោះ​មេរោគ ដែល​វា​មាន​ផល​ការពារ​ការកើត​ជំងឺ ឬ​ធ្វើឱ្យ​ក​ម្រឹត​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នោះ​ថយចុះ។

– ហើយ​ចុះ​ហេតុ​អី​បាន​ក្រោយពេល​ចាក់​វ៉ាក់សាំង​ហើយ កូនតូច​ក្តៅខ្លួន?
នៅពេល​វ៉ាក់សាំង​ចូលទៅក្នុង​រាងកាយ ប្រព័ន្ធ​ការពារ​ជំងឺ​របស់​យើង​នឹង​បញ្ជូន ” Antibody ” ដែលមាន​តួនាទី​ចាត់ការ​ពួក​មេរោគ(វ៉ាក់សាំង)ដែល​ចូលមក​ខាងក្នុង​រាងកាយ ហើយ​ក្នុងអំឡុង​ពេលដែល​ប្រព័ន្ធ​រាងកាយ​កំពុង​ចាត់ការ​ជាមួយ​អ្វីដែល​ប្លែក​នេះឯង​ដែល​វា​ជា​មូលហេតុ​ធ្វើឱ្យ​កើត​អាការ​ក្តៅខ្លួន។ នៅពេល antibody ចាត់ការ​ជាមួយ​វ៉ាក់សាំង​រួចរាល់​ហើយ រាងកាយ​ក៏​នឹង​វឹល​ត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ និង​បន្ទាប់ពីនោះ​ទៅ បើ​មាន​មេរោគ​ដូចគ្នា​នោះ​ចូល​មកទៀត រាងកាយ​នឹង​ចាត់ការ​ភ្លាម​តែម្តង ព្រោះ​រាងកាយ​របស់​យើង​ស្គាល់​មេរោគ​នោះ​មុន​រួចមកហើយ​តាមរយៈ​ការចាក់​វ៉ាក់សាំង​ហ្នឹងឯង តែ…តែ​ប្រតិកម្ម​ដែល​រាងកាយ​របស់​កូនតូចម្នាក់ៗមាន​ចំពោះ​វ៉ាក់សាំង​នោះ មាន​ច្រើន​តិច​មិន​ដូចគ្នា​ទេ ៖

– វ៉ាក់សាំង​ដែល​គ្រូពេទ្យ​ប្រាប់ថា “ចាក់​ហើយ កូន​អាច​នឹង​ក្តៅខ្លួន​ណា៎” ក៏​មិនចាំបាច់​ត្រូវតែ​ក្តៅខ្លួន​គ្រប់គ្នា​នោះទេ ព្រោះ​វ៉ាក់សាំង​តែមួយ​ដូចគ្នា​នោះ ក្មេង​ខ្លះ​ក្រោយពី​ចាក់​ហើយ ក្តៅខ្លួន តែ​ក្មេង​ខ្លះ​នៅ​ប្រក្រតី​ធម្មតា។

– “មិនមែន​ទេ!” ដែលថា វ៉ាក់សាំង​គ្រប់​ប្រភេទ ពេល​ចាក់​ហើយ​ត្រូវតែ​ក្តៅខ្លួន​នោះ។

– ក្មេង​ដែលមាន​អាការ​ក្តៅខ្លួន មិនបាន​មានន័យថា កើត​ប្រតិកម្ម​ចាញ់​វ៉ាក់សាំង​នោះទេ។

ចុងក្រោយ​បំផុត​ដែល យើង​ចង់​ផ្តាំផ្ញើ​នោះ​គឺ ប្រហែលជា​គ្មាន​ឪពុកម្តាយ​ម្នាក់​ណា​ចង់ឃើញ​កូន​ឈឺ​ថ្កាត់ ឬ​មិន​ស្រួលខ្លួន​សូម្បីតែ​បន្តិច​ណា​ឡើយ ដូច្នេះហើយ​ទើប​ការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ដល់​រាងកាយ​តូច​មួយ​របស់​កូន​ដោយ​វិធី​ការចាក់​វ៉ាក់សាំង​នេះ គឺជា​វិធី​ការ​មួយ​ដែល​ល្អ​បំផុត​ក្នុងការ​ការពារ​ជំងឺ ជាពិសេស​បំផុត​នៅលើ​ក្មេង​តូច​ដែល​ប្រព័ន្ធ​ការពារ​ជំងឺ​នៅ​មិនទាន់​ល្អឥតខ្ចោះ។

បានដឹង​បែបនេះហើយ កុំ​ភ្លេច​នាំ​កូនតូច​ទៅ​ទទួលយក​វ៉ាក់សាំង​តាម​ដែល​ក្រសួងសុខាភិបាល​បានកំណត់​ទុក​តាម​ពេលវេលា​ដែល​ត្រឹមត្រូវ​ស័​ក្ត​សម​ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here