មនុស្ស​ដែល​ប៉ះ​ទ​ង្គិះ​ខួរក្បាល​ពេល​នៅ​កុមារ អាច​កើតមាន​ជំងឺផ្លូវចិត្ត ឬ​វិកល​ច​រិ​ក

0
1

បើ​យោងតាម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ជួប​បញ្ហា​ប៉ះ​ទ​ង្គិះ​ខួរក្បាល​ធ្ងន់ធ្ងរ ក្នុង​វ័យ​កុមារភាព អាច​កើតមាន​វិបត្តិ​ផ្លូវចិត្ត ឬ​ជំងឺ​វិកល​ច​រិ​ក ទ្វេដង​នៅ​ថ្ងៃ​អនាគត។ អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Oxford University បាន​ថ្លែងថា «ការ​ប៉ះ​ទ​ង្គិះ​ខួរក្បាល​ក្នុង​វ័យ​កុមារភាព អាច​កើតមាន​ជំងឺផ្លូវចិត្ត ឬ​វិកល​ច​រិ​ក ជាពិសេស​សម្រាប់​អ្នក​ដែល​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ឬ​របួស​ម្តង​ជា​ពីរដង»។

ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្នុងចំណោម​មនុស្ស​ដែល​រងរបួស​ក្បាល ៨០ភាគរយ អាច​ពិការភាព (៤ ទៅ៦ភាគរយ) ហើយ​ក្នុ​ចំណោម ៧០ភាគរយ អាច​ស្លាប់​នៅ​អាយុ ៤១ឆ្នាំ (មាន០,៨ ទៅ ១,៦ភាគរយ)។

សម្រាប់​មនុស្ស​ដែល​រងរបួស​ម្តង​ជា​ពីរដង អាច​ជួបនឹង​ហានិភ័យ​ពិការភាព (កើនឡើង​ពី ៦ ទៅ ១២ភាគ)។ ជាងនេះទៅទៀត នៅក្នុង​ចំណោម​មនុស្ស ៦០ភាគរយ អាច​រៀន​មិនចេះ (កើនឡើង​ពី ៩ ទៅ ១៤ភាគរយ) ឬ​មាន​សុខភាព​មិនល្អ (កើនឡើង​ពី ១២ ទៅ ១៩ភាគរយ)។

បើតាម​ការវិភាគ​ទិន្នន័យ​របស់​ក្រុម​អ្នកជំនាញ ទៅលើ​មនុស្ស​ជាង១លាន​នាក់ នៅ​ប្រទេស​ស៊ុយអែត ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ ១៩៧៣ ទៅ ១៩៨៥ បាន​រកឃើញថា អ្នក​ដែល​ធ្លាប់​រងរបួស​ក្បាល​កាលពី​កុមារភាព នឹង​កើតមាន​បញ្ហា​ខួរក្បាល​មុន​អាយុ ២៥ឆ្នាំ។ ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​បាន​ដាស់តឿន​ដល់​ឱ​ពុក​ម្តាយ​គ្រប់រូប ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាពកូនៗឲ្យ​បានល្អ ដើម្បី​គេចផុត​ពី​បញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here